កូរ៉េ៖យោងតាមទីភ្នាក់ងារ Turbo JK Company បានឲ្យដឹងថា តារាចម្រៀង លោក Kim Jong Kook បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 បន្ទាប់ពីលោកចេញរោគសញ្ញាតិចតួចតែប៉ុណ្ណោះ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop ។
ទីភ្នាក់ងារនេះបានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា យើងកំពុងផ្តល់ដំណឹងថា សិល្បកររបស់យើង លោកKim Jong Kook បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 គិតត្រឹមថ្ងៃនេះ ថ្ងៃទី ១0 ខែកុម្ភៈ។ កាលថ្ងៃទី ៩ ខែកុម្ភៈ Kim Jong Kook មានរោគសញ្ញាតិចតួច ហើយបានឆ្លងកាត់ការធ្វើតេស្តិ៍ ដោយប្រើឧបករណ៍តេស្តិ៍ដោយខ្លួនឯង។
លទ្ធផលគឺវិជ្ជមាន ហើយបន្ទាប់ពីឆ្លងកាត់ ការធ្វើតេស្តិ៍ PCR បន្ថែម Kim Jong Kook ត្រូវបានប្រកាសថា វិជ្ជមាន COVID-19 នៅថ្ងៃទី ១0 ខែកុម្ភៈ។ នៅពេលធ្វើតេស្តិ៍ Kim Jong Kook បានបញ្ចប់ការចាក់វ៉ាក់សាំង លើកទី ២ របស់លោក។ បច្ចុប្បន្នលោកមិនមាន បញ្ហាសុខភាពអ្វីធំដុំទេ ហើយលោកនឹងផ្អាក សកម្មភាពជាបណ្តោះអាសន្ន ដើម្បីអនុវត្តតាមការណែនាំ ការពារជំងឺទាំងអស់។
ទីភ្នាក់ងារនេះសន្យាថានឹងខិតខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ដើម្បីធានាឲ្យ លោក Kim Jong Kook ព្យាបាលឆាប់ជាសះស្បើយ ហើយថែមទាំងសន្យាថា នឹងអនុវត្តតាមការណែនាំ ការពារជំងឺទាំងអស់ ដោយឧស្សាហ៍ព្យាយាម ដើម្បីសុខភាព និងសុវត្ថិភាពរបស់សិល្បករ និងបុគ្គលិកទាំងអស់៕ ដោយ៖លី ភីលីព