កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា សមាជិកម្នាក់ទៀត នៃក្រុមចម្រៀងស្រីដែលនឹងមកដល់របស់ JYP Entertainment បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 គឺជាសមាជិកក្រុម NMIXX ទី២ ។
កាលថ្ងៃទី ២0 ខែកុម្ភៈ ទីភ្នាក់ងារនេះបានប្រកាសថា សមាជិក NMIXX Kyujin បានឆ្លងមេរោគ ដោយបានធ្វើតេស្តិ៍វិជ្ជមាន នៅរសៀលនោះ។ យោងតាមសេចក្តីថ្លែងការណ៍របស់ពួកគេថា ដើមឡើយនាងបានធ្វើតេស្តិ៍អវិជ្ជមាន នៅពេលនាងចាប់ផ្តើមដាក់ខ្លួន ឲ្យនៅដាច់ដោយឡែកពីគេជាមុននៅថ្ងៃទី ១៧ ខែកុម្ភៈ បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យ COVID-19 លើមិត្តរួមក្រុមរបស់នាង Bae ។
ទន្ទឹមនឹងនោះ JYP បានធានាដល់អ្នកគាំទ្រថា Kyujin បច្ចុប្បន្នមិនមានរោគសញ្ញាអ្វី ក្រៅពីការឈឺបំពង់ក និងគ្រុនក្តៅបន្តិចឡើយ៕ ដោយ៖លី ភីលីព