កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា MV បទ “Birthday” របស់តារាចម្រៀងស្រីកូរ៉េខាងត្បូង នាង Jeon So Mi សម្រេចបានជោគជ័យថ្មី នៅលើ YouTube របស់នាង។
គិតត្រឹមថ្ងៃទី ២៤ ខែកុម្ភៈ វេលាម៉ោង ១១:៥0 ព្រឹក វីដេអូចម្រៀងសម្រាប់បទ “Birthday” របស់នាង Jeon So Mi មានអ្នកចូលមើលជាង ១00 លានដងនៅលើ YouTube ជាផ្លូវការហើយ។ ចេញនៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២0១៩ MV បទ “Birthday” របស់នាង Jeon So Mi ឈានដល់រយៈពេល ២ឆ្នាំ ៨ ខែ និង ១ សប្តាហ៍បន្ទាប់ពីការចេញផ្សាយរបស់វា។
ជាមួយនេះ បទ “Birthday” បានក្លាយជាវីដេអូចម្រៀងទី២ របស់តារាចម្រៀង ដែលឈានទៅដល់វគ្គបន្តបន្ទាប់ “Dumb Dumb”។ សូមអបអរសាទរ So Mi!៕ ដោយ៖លី ភីលីព