កូរ៉េ៖ យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី ២៨ ខែកុម្ភៈបានប្រាប់ឲ្យដឹងថា ប៉ូលីសសង្កាត់ Yongsan នៃទីក្រុងសេអ៊ូល បានចាប់ខ្លួនស្ត្រីអាយុ ៤៧ ឆ្នាំម្នាក់ ដែលបន្លឺកណ្ដឹងរបស់ Kim Tae Hee និង Rain នៅម៉ោងប្រហែល ៧ យប់ថ្ងៃទី ២៧ ខែកុម្ភៈ។
បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop វាត្រូវបានគេរាយការណ៍ថា Rain បានទូរស័ព្ទទៅប៉ូលីសដោយខ្លួនឯង ហើយស្ត្រីនោះត្រូវបានចាប់ខ្លួន នៅនឹងកន្លែង។
ដោយសារមានរបាយការណ៍ ជាច្រើនបានប្តឹងស្ត្រីម្នាក់នេះ ពីបទបង្កសំឡេងរំខាន ដោយការគោះទ្វារស្រែក។ ទន្ទឹមនឹងនេះ Kim Tae Hee និង Rain បានភ្ជាប់ចំណងដៃគ្នា កាលពីឆ្នាំ ២០១៧ ហើយមានកូនស្រី២នាក់៕ ដោយ៖លី ភីលីព