សិល្បៈ និង កម្សាន្ត

ពលរដ្ឋជាច្រើនគ្រួសារ​ នៅឃុំជើងគោ ស្រុកព្រៃនប់ សាទរនិងថ្លែងអំណរគុណ ឧកញ៉ា ទៀ វិចិត្រ ក្នុងការជួសជុលផ្លូវលំ៤ខ្សែ ដល់អ្នកភូមិងាយស្រួលធ្វើដំណើរ

ភ្នំពេញ៖ អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ នៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាននាំគ្នាអបអរសាទរ និងថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្ស​ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គីមជី ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់ការបើកការដ្ឋានជួសជុលផ្លូវលំ ក្រាលគ្រួសធម្មជាតិ ៤ខ្សែ ប្រវែង៤៧០ម៉ែត្រ ជូនបងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរ ។

ការដ្ឋានជួសជុលផ្លូវលំ ក្រាលគ្រួសធម្មជាតិ ចំនួន ៤ខ្សែ ប្រវែង៤៧០ម៉ែត្រ រួមមាន៖ ផ្លូវក្នុងភូមិចំការកៅស៊ូ ចំនួន ០៣ ខ្សែប្រវែង ៣៧០ម៉ែត្រ និងផ្លូវក្នុងភូមិត្រពាំងមូលចំនួន ០១ ខ្សែប្រវែង ១០០ ម៉ែត្រ ។ មិនត្រឹមតែប៉ុណ្ណោះ លោកឧកញ៉ា ក៏បានរៀបចំចាក់ដីបំពេញ ធ្វើអាគារប្រជុំគណបក្សប្រជាជនកម្ពុជា ឃុំជើងគោ ចំនួន៤៣ ឡាន នៅក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ទាំងអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ រស់នៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាននាំគ្នាអបអរសាទរ សមទ្ធផលថ្មីក្នុងភូមិ ដោយបានជូនពរដល់លោក ឧកញ៉ា និងក្រុមគ្រួសារ ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Most Popular

To Top