សិល្បៈ និង កម្សាន្ត

ធុ សាលិ​ និយាយ​ខ្មែរ​ផង ​ចិន​ផង ​អំពាវនាវ​ឲ្យ​គាំទ្រ​កម្មវិធី​ ស្ដេច​ប្រដាល់​អង្គរ​

ធុ​ សាលិ​ ដែល​ជា​យុវជន​ល្បី​ឈ្មោះ​របស់​កម្ពុជា​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ចូលរួម​ជួយ​គាំទ្រ​ ស្ដេចប្រដាល់​អង្គរ​ នៅ​ថ្ងៃ​ទី១០​ មេសា​ ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត​ ជូន​កីឡាករ​កម្ពុជា​ និង​បង្ហាញ​ភាព​ល្អ​ប្រសើរ​ សម្រាប់​អ្នក​ចង់​ទៅ​ទេសចរណ៍ ​នៅ​ខេត្ត​សៀមរាប។​

យុវជន​ដែល​ល្បី​និយាយ​ បាន​ច្រើន​ភាសា​ខាង​លើ​នេះ ​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ពិត​ជា​សប្បាយ​រីករាយ ​ដែល​ឃើញ​មាន​កម្មវិធី​ប្រដាល់​ដ៏​ធំ​ នៅ​ក្នុង​ខេត្ត​សៀមរាប​ ពិសេស​មាន​កីឡាករ​កម្ពុជា​ជា​ច្រើន​រូប ​ប្រកួត​ជាមួយ​ចិន។​ ករ​រៀបចំ​នៅ​មុខ​ប្រាសាទ​អង្គរ​នេះ​ គឺ​រឹតតែ​អស្ចារ្យ​ទៀត​ផង​ ព្រោះ​បង្ហាញ​ពី​ប្រាសាទ​ក៏​ល្អ​ឯក​ និង​ជា​ការ​បំផុស​គំនិត​ ជំរុញ​វិស័យ​ទេសចរណ៍​ ឲ្យ​ផុលផុស​ឡើង​វិញ​ ក្នុង​ខេត្ត​សៀមរាប​តែ​ម្ដង។​

សាលិ​ បន្ថែម​ទៀត​ថា​​ កម្មវិធី​ប្រដាល់​ខាង​លើ​នេះ​ ​ក៏​ធ្វើ​ឲ្យ​មហាជន​ងាក​មក​ចាប់​អារម្មណ៍​ និង​រឹតតែ​គាំទ្រ​វិស័យ​ប្រដាល់​គុន​ខ្មែរ។​ មួយ​វិញ​ទៀត​គេ​ក៏​ជូន​ពរ​ ដល់​កីឡាករ​កម្ពុជា​ទាំង​អស់ ​ប្រកួត​ទទួល​បាន​ជ័យជម្នះ​ និងលទ្ធផល​ទាំង​អស់​គ្នា។​

បញ្ជាក់​ដែរ​ថា​ កម្មវិធី​ ស្ដេចប្រដាល់​អង្គរ​ គឺ​ជា​ការ​ប្រកួត​ រវាង​មិត្តអន្តរជាតិកម្ពុជា​ និង​ចិន​ ដែល​មាន​រហូត​ដល់​ទៅ១០​គូប្រកួត​លក្ខណៈ​ Kick Boxing ​និង​ប្រដាល់​សេរី​គុន​ខ្មែរ។​ កម្មវិធី​នេះ​ចាប់​ឡើង​នៅ​ថ្ងៃ​ទី១០​ ខែ​មេសា​ ឆ្នាំ​២០២២​ នៅ​មុខ​ប្រាសាទ​អង្គរ៕​ Source: Sabay

Most Popular

To Top