សិល្បៈ និង កម្សាន្ត

លោក Gray និងតារាសម្ដែង Go Min Si man ពាក្យចចាមអារ៉ាម មានទំនាក់ទំនង ស្នេហានឹងគ្នា

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ កម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀង ប្រុសដ៏ល្បីល្បាញ របស់ប្រទេសកូរ៉េខាងត្បូង លោក GRAY និងតារាសម្ដែងស្រីនាង Go Min Si ត្រូវបានអ្នកគាំទ្រ និងទស្សនិកជន លឺពាក្យចចាមអារ៉ាមថា អ្នកទំាង២នាក់មានទំនាក់ទំនងស្នេហានឹងគ្នា បន្ទាប់ឃើញអ្នកទំាងណាត់ជួបគ្នា ។

កាលពីព្រឹកមិញនេះលោក GRAY និងនាង Go Min Si បានបង្ហោះរូបថត នៅលើបណ្តាញសង្គម ដែលបង្ហាញថា ពួកគេទៅលេងទីតាំងដូចគ្នា នៅសហរដ្ឋអាមេរិក ។ អ្នកនិយមលេងអ៊ីនធើណេត ចាប់ផ្ដើមសង្ស័យថា អ្នកទាំង២ កំពុងណាត់ជួបគ្នា ជាមួយនឹងការបង្ហោះពាក្យថា “lovestagram” ដែលមិនសូវសំខាន់ ។

ផលិតកម្មរបស់តារាស្រីរូបនេះ បានឆ្លើយតបនឹងរបាយការណ៍នេះ ដោយបញ្ជាក់ថា យើងមិនមានអ្វីត្រូវនិយាយអំពីពាក្យ ចចាមអារ៉ាមណាត់ជួបនោះទេ ព្រោះវាជាជីវិតផ្ទាល់ខ្លួនរបស់តារាស្រី។នាង Go Min Si ធ្លាប់បានបង្ហាញខ្លួន ក្នុងវីដេអូចម្រៀងសម្រាប់បទ “Make Love” របស់ GRAY ដែលមាន Zion.T បានចេញក្នុងខែសីហាឆ្នាំមុន ៕ដោយ៖លី ភីលីព

Most Popular

To Top