សិល្បៈ និង កម្សាន្ត

លោក Lee Jin Wook និងនាង Lee Yeon Hee នឹងរៀបការជាមួយគ្នា ក្នុងរឿង’Marriage White Papers’

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែងប្រុស លោក Lee Jin Wook និងតារាសម្តែងស្រី នាង Lee Yeon Hee នឹងរៀបការនៅក្នុងរឿងភាគ របស់ទូរទស្សន៍ Kakao នាពេលខាងមុខនេះ ‘Marriage White Papers’! ។

ការចាក់ផ្សាយនៅខែក្រោយនៅថ្ងៃទី ២៣ ឧសភា សម្រាប់ ‘Marriage White Papers’ ប្រាប់ពីរឿងរបស់គូស្នេហ៍ សាមញ្ញមួយគូក្នុងវ័យ ៣០ ឆ្នាំកំពុងរៀបចំសម្រាប់ អាពាហ៍ពិពាហ៍របស់ពួកគេ បន្ទាប់ពីបានទាក់ទងគ្នា អស់រយៈពេល ២ ឆ្នាំ Seo Jun Hyung (Lee Jin Wook) និង Kim Na Eun (Lee Yeon Hee) បានគិតថា ការរៀបការនឹងមានភាព សប្បាយរីករាយជារៀងរហូត ។

ទោះជាយ៉ាងណាក៏ដោយ នៅពេលពួកគេដោះស្រាយនូវអ្វី ដែលអាចជាឧបសគ្គដ៏ធំបំផុតនៃទំនាក់ទំនង ស្នេហារបស់ពួកគេ ចំណែកអាពាហ៍ពិពាហ៍ និងការរៀបចំផែនការ អាពាហ៍ពិពាហ៍គូស្នេហ៍ទាំង ២ជួបប្រទះនឹងការតស៊ូ និងការលំបាកថ្មីៗទាំងអស់ ។

ទស្សនិកជនជាច្រើន នឹងអាចទាក់ទងទៅនឹងការសម្ដែង ជាក់ស្តែងនៃគូស្នេហ៍សាមញ្ញមួយគូ និងការឡើងចុះ នៃផែនការក្លាយជាគ្រួសារនៅក្នុងរឿង ‘Marriage White Papers’ របស់ទូរទស្សន៍ Kakao TV នឹងមានរឿងភាគខ្នាតតូច ១២ ភាគនៅខែក្រោយឆាប់ៗនេះ ៕ដោយ៖លី ភីលីព

Most Popular

To Top