កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់ គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា
កាលពីដើមសប្តាហ៍នេះ មានការពិភាក្សាជាច្រើនអំពីនាង Yuna សមាជិកក្រុម ITZY អំពីសុខភាពរបស់នាង បន្ទាប់ពីមនុស្សជាច្រើនមានការព្រួយបារម្ភ នៅពេលពួកគេឃើញឆ្អឹងជំនីររបស់នាង បង្ហាញភាពលេចធ្លោក្នុងអំឡុងពេលជួបអ្នកគាំទ្រលើកដំបូងរបស់ក្រុម។
ក្រុម ITZY បានសម្តែងរឿង “Twenty” ហើយភ្លើងត្រូវបានតម្រង់ទៅកាន់ឆាកដែលនាំពន្លឺផ្ទុយគ្នាខ្លាំងមកលើសមាជិកដោយសារតែបែបនេះ ឆ្អឹងជំនីររបស់នាង Yuna ហាក់ដូចជាមើលឃើញកាន់តែច្បាស់ ដែលធ្វើឲ្យមហាជនជាច្រើនមានការព្រួយបារម្មណ៍ថា នាងYuna ស្គមស្គាំងប៉ុណ្ណា។
អ្នកនិយមលេងអ៊ីនធើណេតមួយចំនួនបានបញ្ចេញមតិថា នាងYuna មើលទៅរាងស្គមបែបគ្រោះថ្នាក់ ហើយបានបញ្ចេញមតិថា វាគួរឲ្យខ្លាច តើមិនអីទេដែលឆ្អឹងជំនីររបស់មនុស្សបង្ហាញបែបនេះ? វាពិតជាមើលទៅនាងមិនមានអ្វីក្រៅពីឆ្អឹង និងស្បែក និងខ្ញុំសុំទោស ប៉ុន្តែវាពិតជាមើលទៅហាក់ដូចជា ខ្ញុំកំពុងមើលការរាំគ្រោងឆ្អឹង។
បន្ទាប់ពីមានភាពចលាចល Yuna បានចូលទៅកាន់កម្មវិធីទំនាក់ទំនងរបស់អ្នកគាំទ្រ Bubble ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភរបស់អ្នករាល់គ្នា ហើយបានប្រាប់អ្នកគាំទ្រថា ខ្ញុំញ៉ាំបានល្អ ដូច្នេះកុំបារម្ភ។ នាងក៏បាននិយាយអំពីអាហារផ្សេងៗជាមួយអ្នកគាំទ្រ ដោយប្រាប់ពួកគេថាកុំបារម្ភពីទម្ងន់ខ្លួន៕
ដោយ៖លី ភីលីព