សិល្បៈ និង កម្សាន្ត

លោក Jeon Seung Bin បដិសេធតារាសម្តែងដែលរំលោភ លើអតីតភរិយាតារាសម្តែង Hong In Young

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា
លោក Jeon Seung Bin ដែលតារាសម្តែងបានបដិសេធយ៉ាងដាច់ខាតថា តារាសម្តែងរូបនេះបានរំលោភលើអតីតភរិយាតារាសម្តែងនាង Hong In Young បទហឹង្សាក្នុងគ្រួសារ ។


យោងតាមរបាយការណ៍ ថ្មីៗនេះថា នាង Hong In Young បានដាក់ពាក្យបណ្តឹងប៉ូលីសនៅស្ថានីយ៍ប៉ូលីស Ilsan Dongu ប្រឆាំងនឹង Jeon Seung Bin ពីបទហឹង្សាក្នុងគ្រួសារ ហើយប៉ូលីសបានបញ្ជូនបន្តការចោទប្រកាន់ពីអំពើហិង្សាក្នុងគ្រួសារទៅកាត់ទោស។ លោក Jeon Seung Bin បានទាញសក់នាង Hong In Young ហើយវាយដំនាងរយៈពេល ២ ម៉ោងរហូតដល់នាងសន្លប់។ តារាស្រីរូបនេះត្រូវបានគេរាយការណ៍ថា បានផ្ញើរូបថតនៃការវាយដំទៅកាន់ប៉ូលីសជាភស្តុតាង។


ផលិតកម្ម Starhue Entertainment របស់លោក Jeon Seung Bin បាននិយាយថា ជាដំបូង ពួកយើងសូមអភ័យទោសចំពោះការបង្កការព្រួយបារម្ភដល់មនុស្សជាច្រើន ដោយសារតែអតីតកាលរបស់ លោក Jeon Seung Bin ។ យើងបានដាក់ភស្តុតាងរួចហើយថា គ្មានការវាយដំឬការរំលោភបំពានពាក្យសម្ដីក្នុងអំឡុងពេលស៊ើបអង្កេតរបស់ប៉ូលិស។ ប្រសិនបើមានបញ្ហាបែបនេះ ការលែងលះដោយការព្រមព្រៀងគ្នានឹងមិនកើតឡើងនៅពេលនៃការដោះស្រាយការលែងលះនោះទេ។


ភ្នាក់ងារបានបន្តថា ករណីនេះកំពុងត្រូវបានបញ្ជូនបន្តទៅអយ្យការ ហើយកំពុងស្ថិតក្រោមការស៊ើបអង្កេត ដូច្នេះយើងស្នើឲ្យអ្នកបដិសេធក្នុងការធ្វើរបាយការណ៍ស្មាន។ លោក Jeon Seung Bin និង នាង Hong In Young បានរៀបការនៅខែឧសភា ឆ្នាំ ២០១៦ ហើយបានលែងលះគ្នានៅខែមេសា ឆ្នាំ ២០២០៕

ដោយ៖លី ភីលីព

Most Popular

To Top