សិល្បៈ និង កម្សាន្ត

មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសខ្លួនចេញ ក្រោយពីមានអគ្គិភ័យឆេះក្លឹបរាត្រី នៅក្រុងហាវស្តុន សហរដ្ឋអាមេរិក

ហាវស្តុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ថាអាជ្ញាធរបានឲ្យដឹងថា មនុស្ស៣នាក់ បានរងរបួសនៅក្នុងភ្លើងឆេះក្លឹបរាត្រី មួយកាលពីព្រឹកថ្ងៃសៅរ៍នៅទីក្រុងហាវស្តុន ដែលជាទីក្រុងដ៏ធំបំផុតនៃរដ្ឋតិចសាស់របស់សហរដ្ឋអាមេរិក ។


យោងតាមអង្គភាពពន្លត់អគ្គីភ័យក្រុងហាវស្តុន បានឱ្យដឹងថា មនុស្សជាងមួយពាន់នាក់បានរួចផុតពីភ្លើងនៅក្នុងក្លឹបរាត្រី iClub នៅភាគនិរតីនៃទីក្រុងហាវស្តុន ។


អាជ្ញាធរបានលើកឡើងថា មនុស្ស៣នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដោយមានផ្សែងហ៊ុយចេញមកក្រៅ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ABC13 បានរាយការណ៍ថា កាមេរ៉ាបានចាប់យករូបភាពមនុស្សជាច្រើននាក់ទទួលអុកស៊ីសែនពីអ្នកពន្លត់អគ្គីភ័យ ។

អ្នកនាំពាក្យរបស់អង្គភាពពន្លត់អគ្គីភ័យក្រុងហាវស្តុន បានឲ្យដឹងថា “វាត្រូវការពេលបន្តិចដើម្បីទៅដល់ទីនេះ ។ មានមនុស្សច្រើនណាស់ ។ ប្រហែលមានមនុស្សពី១.០០០ ទៅ១.៥០០នាក់ ព្យាយាមរត់ចេញ ។ ពេលមកដល់ទីនេះ យើងឃើញមានផ្សែងខ្មៅ ខ្លាំងចេញពីទ្វារខាងមុខ និងទ្វារក្រោយ” ។

មូលហេតុនៃការឆេះក្លឹបនេះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ហើយការស៊ើបអង្កេតកំពុងដំណើរការ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top