សិល្បៈ និង កម្សាន្ត

អូនផ្កាយ ស្ងាត់ពីការងារសិល្បៈ សម្ងំបង្អួតសម្រស់សិចស៊ី នៅលើបណ្ដាញសង្គម

ភ្នំពេញ៖ តារាសម្ដែង អូនផ្កាយ ត្បិតតែមួយរយៈធំចុងក្រោយនេះ នាងហាក់ដូចជាឃ្លាតឆ្ងាយពីការងារសិល្បៈយ៉ាងណាក៏ដោយ ក៏ទស្សនិកជនជាច្រើននៅតែចងចាំ និងស្គាល់ច្បាស់ថា នាងជាតារាស្រីវ័យក្មេង មានសម្រស់ស្រស់ស្អាតផូផង់ និយមស្លៀកសិចស៊ី ពិសេសគឺចូលចិត្តថតរូបបង្ហាញស្លៀកឈុត ប៊ីគីនី តែម្ដង ។

ជាមួយគ្នានេះដែរ ត្បិតតែ អូនផ្កាយ មិនដែលបានបង្ហាញខ្លួននៅលើឆាកទូរទស្សន៍ ដូចមុនយ៉ាងណាក្ដី ប៉ុន្តែនៅលើគណនីបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់នាង នៅតែឃើញសកម្មជានិច្ច ជាពិសេសគឺបង្ហោះរូបថតស្អាតៗ គួរឱ្យស្រឡាញ់ ។ ហើយជាងនេះទៅទៀតនោះ ក៏ត្រូវបានមហាជនមើលឃើញថា មួយរយៈនេះ អូនផ្កាយ កាន់តែសិចស៊ី ពោលគឺចូលចិត្តបង្ហាញដើមទ្រូងដ៏ទ្រលុកទ្រលន់សខ្ចីរបស់នាងតែម្ដង ។ ដូច្នេះហើយទើបនាង ត្រូវបានមហាជនកត់សម្គាល់ថាជាតារាស្រីវ័យក្មេងដែលព្យាយាមឆក់ដំណែងតារាស្រីសិចស៊ីប្រចាំប្រទេស។

គួរឱ្យដឹងផងដែរថា តារាស្រីវ័យ ២៣ឆ្នាំរូបនេះ ក្រៅតែពីអាជីពជាតារាសម្ដែង នាងក៏មានការងារម៉ូឌែល ព្រមទាំងថតស្ត័តពាណិជ្ជកម្មផងដែរ។ សម្រាប់អាជីពជាតារាសម្ដែង នាងបានបង្ហាញខ្លួននៅក្នុង MV បទចម្រៀងជាច្រើនបទ ក៏ដូចជារឿងភាគ និងដុំ ជាច្រើនរឿង ប៉ុន្តែរឿងភាគដែលជួយឱ្យនាងកាន់តែមានប្រជាប្រិយភាពនោះគឺជារឿង “មរណមាតា” របស់ស្ថានីយទូរទស្សន៍ PNN តែម្ដង ៕

ដោយ៖ ម៉ានី

Most Popular

To Top