សិល្បៈ និង កម្សាន្ត

អ្នកលេង អ៊ីនធើណេត រិះគន់យ៉ាងចាស់ដៃ ចំពោះបង្ហាញម៉ូដ ខោទ្រនាប់ របស់នាង HyunA

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៣ ខែឧសភា តារាចម្រៀងស្រី កូរ៉េខាងត្បូង នាង HyunA បានបង្ហោះរូប២សន្លឹក លើបណ្តាញផ្សព្វផ្សាយ សង្គមយក្សអាមេរិក Instagram បង្ហាញម៉ូដដ៏សិចស៊ីរបស់នាង ។

តារារូបនេះបានបង្ហោះរូប ទាំងនោះដោយមិនមាន ចំណងជើងច្រើន លើកលែងតែសញ្ញា អារម្មណ៍មួយចំនួនប៉ុណ្ណោះ ។ ក្នុងរូបថតនាង HyunA បានបង្ហាញម៉ូដខោទ្រនាប់ បញ្ចេញគល់មូលក្រំ ដោយស្លៀកអាវស និង ខោខូវប៊យសាមញ្ញ ចំណែករូបថតទាំងនេះ ត្រូវបានចែករម្លែកលើ សហគមន៍អនឡាញ ដ៏ពេញនិយម របស់កូរ៉េ ដែលអ្នកនិយមលេង អ៊ីនធើណេត ជាច្រើនបានចូលរួម ដើម្បីផ្តល់ប្រាក់២សេន របស់ពួកគេលើម៉ូដចុងក្រោយ បង្អស់របស់នាង HyunA ។

អ្នកនិយមលេងអ៊ីនធើណេត ជាច្រើនបានសរសើរថា HyunA អាចបញ្ចេញម៉ូដគល់ដើមទ្រូងបាន ប៉ុន្តែក៏មានអ្នកខ្លះគិតថា វានៅតែហួសហេតុពេក។ អ្នកលេងអ៊ីនធើណេត ដែលបានចែករម្លែករូបថតនោះបានសរសេរថា ខ្ញុំជាធម្មតាមិនចូលចិត្តម៉ូដ ខោទ្រនាប់ទេ ប៉ុន្តែ HyunA មើលទៅល្អឥតខ្ចោះ នាងដកវាចេញ ៕ដោយ៖លី ភីលីព

Most Popular

To Top