សិល្បៈ និង កម្សាន្ត

អាល់ប៊ុមថ្មី របស់លោក PSY និងវីដេអូដណ្តើម ប្រជាប្រិយភាពខ្លាំង ជាង ‘Gangnam Style’

សេអ៊ូល ៖ កំពូលតារាកូរ៉េខាងត្បូង លោក PSY បាននិយាយថា អាល់ប៊ុមថ្មីរបស់លោក គឺជាការលាទៅកាន់បទ ‘Gangnam Style'” ដែលជាបទចម្រៀងល្បី បានធ្វើឲ្យរូបលោកក្លាយជាតារាល្បី កាលពីមួយទសវត្សរ៍មុន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ជាការពិតណាស់ វីដេអូចម្រៀង សម្រាប់បទចម្រៀងនាំមុខ “That That” ដោយមានតារាចម្រៀង Suga មកពី BTS និងបង្ហាញលោក PSY ជាមួយឈុតពណ៌ខៀវដ៏ល្បីល្បាញដែលលោកបានពាក់នៅក្នុងវីដេអូ “Gangnam Style” ។

លោក PSY បានប្រាប់សារព័ត៌មាន The Associated Press អំឡុងពេលសម្ភាសន៍ មុនពេលចេញអាល់ប៊ុមថា ដូច្នេះ បុរសម្នាក់ស្លៀក ឈុតពណ៌ខៀវចេញមក ហើយទះកំផ្លៀង Suga ហើយបន្តដំណើរទៅមុខទៀត ។ អាល់ប៊ុមចុងក្រោយ របស់លោក “PSY 9th” បានចេញផ្សាយ កាលពីថ្ងៃសុក្រមាន ១២ បទ រួមទាំងបទចម្រៀងមួយបទមាន តារាចម្រៀងរ៉េបកូរ៉េ-កាណាដា Tablo ។

លោក PSY មានឈ្មោះពិតថា Park Jae-sang បានកក្រើកពិភពលោក ជាមួយនឹងបទ “Gangnam Style” កាលឆ្នាំ ២០១២ ។ បទចម្រៀងនេះ ជាមួយនឹងការរាំជិះសេះដ៏ជក់ចិត្ត និងបទភ្លេងដ៏ទាក់ទាញ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាសកល ហើយបច្ចុប្បន្នមានអ្នកចូលមើលជាង ៤.៤ពាន់លានដងនៅលើ YouTube ។

បទសម្ភាសន៍មួយ លោក PSY បានពិភាក្សាអំពីគម្លាត ដ៏វែងក្នុងការថត ថាតើលោកនៅតែរងសម្ពាធ ដោយភាពជោគជ័យជាសកលនៃ “Gangnam Style” និងអ្វីដែលលោកស្រមៃ សម្រាប់ខ្លួនលោក និងឧស្សាហកម្មចម្រៀងកូរ៉េ ៕ដោយ៖លី ភីលីព

Most Popular

To Top