សិល្បៈ និង កម្សាន្ត

គ្រួសារ ៖ តារាវ័យក្មេង Tiaras នាង Kailia Posey អាយុ ១៦ ឆ្នាំ បានស្លាប់ ដោយការធ្វើអត្តឃាត

គ្រួសាររបស់នាង បាននិយាយកាលពីថ្ងៃអង្គារថា នាង Kailia Posey ជាតារាវ័យក្មេង ដែលបានបង្ហាញខ្លួន នៅក្នុងកម្មវិធីការពិត Toddlers និង Tiaras បានស្លាប់ ដោយសារការធ្វើអត្តឃាត នៅអាយុ ១៦ ឆ្នាំ ខណៈម្ដាយបន្ថែមថា នាងបានសម្រេចចិត្ត បញ្ចប់ជីវិត នៅលើផែនដី នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ម្ដាយរបស់តារាសម្ដែង Marcy Posey Gatterman បានបង្ហោះលើហ្វេសប៊ុក កាលពីយប់ថ្ងៃចន្ទ ដោយបញ្ជាក់ពីការស្លាប់របស់កូនស្រីថា ខ្ញុំគ្មានពាក្យ ឬគំនិតណាមួយទេ ហើយកូនស្រីដ៏ស្រស់ស្អាតម្នាក់ បានបាត់ទៅហើយ ។ ក្រោយមក Gatterman បានប្រាប់ TMZ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កូនស្រីរបស់លោកស្រី បានសម្រេចចិត្តបញ្ចប់ជីវិត នៅលើផែនដីរបស់នាង ។

គ្រួសាររបស់ Posey បានបង្កើតមូលនិធិ Kailia Posey Teen Crisis Intervention Fund ដោយមានគោលដៅ ទទួលបានធនធាន ត្រូវការច្រើនដល់សិស្ស ដែលមានវិបត្តិ ។ អាជ្ញាធរបាន បញ្ជាក់ប្រាប់ គេហទំព័រ ឌៀលីម៉ែលថា សាកសពរបស់នាង ត្រូវបានគេរកឃើញ កាលពីថ្ងៃច័ន្ទ ក្នុងឡាននៅឧទ្យានមួយ នា រដ្ឋ Washington ឧទ្យាន Birch Bay State Park ជាកន្លែងដែលនាង Posey ត្រូវបានរកឃើញដំបូងដោយអាជ្ញាធរ គឺជាឧទ្យានរដ្ឋ ទំហំ ១៩៤ហិចតាមានទីតាំងនៅតាមច្រាំង Strait of Georgia ចម្ងាយប្រហែល ៩ ម៉ាយ ពីព្រំដែនប្រទេសកាណាដា និងមានឆ្នេរថ្ម ដ៏ស្រស់ស្អាត និងកន្លែងបោះជំរុំដ៏ធំ ។

នាងPosey ទើបតែប្រារព្ធខួបកំណើត គម្រប់១៦ឆ្នាំ កាលពីថ្ងៃទី១៩ ខែមេសា ហើយបានចូលរៀន នៅវិទ្យាល័យកាល ពីចុងសប្តាហ៍ ។កាលនៅក្មេង Poseyបានសម្តែងរឿង Toddlers និង Tiaras ជារឿងភាគ TLC ដើរតាមគ្រួសារក្មេងៗ បានចូលរួមប្រកួតប្រជែង ក្នុងកម្មវិធីប្រកួតសម្រស់ ហើយកម្មវិធីពិតបានដំណើរ ការសម្រាប់៧ រដូវកាលពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៣ ៕ដោយ៖លី ភីលីព

Most Popular

To Top