សិល្បៈ និង កម្សាន្ត

Jennie សមាជិកក្រុម BLACKPINK បង្ហោះរូបថតសិចស៊ី សម្រាប់វិស្សមកាល របស់នាង នៅមុនរដូវកាល រដូវក្តៅ

កូរ៉េ ៖ បើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រ កម្សាន្តកូរ៉េខាងត្បូង Allkpopបានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រីកូរ៉េខាងត្បូង ម្នាក់នាង Jennie ជាសមាជិកក្រុម BLACKPINK បានបង្ហោះរូបថតសិចស៊ី ជាច្រើនសន្លឹកនៅតំបន់ភ្នំ សម្រាប់ការឈប់សម្រាក់ វិស្សមកាលកន្លង មករបស់នាង ។

នាង Jennie បានបង្ហោះរូបថតជាច្រើនសន្លឹក នៅលើបណ្តាញ សង្គម Instagram របស់នាងកាលពីថ្ងៃទី ២ ខែឧសភា ដោយបង្ហាញពីទេសភាពដ៏អស្ចារ្យ រួមជាមួយនឹងម៉ូដដ៏ស៊ិចស៊ី របស់នាងធ្វើឲ្យមាន ការភ្ញាក់ផ្អើល ដល់អ្នកគាំទ្រ តាមប្រព័ន្ធ អ៊ីនធើណេត ។ ក្នុងថ្ងៃនេះនាងបានបង្ហោះរូប ទាំងនោះដោយមានចំណងជើងថា “ស្រឡាញ់ផែនដី ស្រឡាញ់ទឹក សម្រាប់ស្នេហ៍មួយនេះ” ៕ដោយ៖លី ភីលីព

Most Popular

To Top