សិល្បៈ និង កម្សាន្ត

ក្រុមតន្រ្តី K-pop ATEEZ បង្ហាញវត្តមានជាថ្មី និងដំណើរកម្សាន្ត ត្រឡប់មកវិញ បន្ទាប់ពី COVID-19

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា ក្រុមតន្រ្តី K-pop របស់ប្រទេសកូរ៉េខាងត្បូង ATEEZ បានឡើងឆាក Wembley ទីក្រុងឡុងដ៍កាលពីពេលថ្មីៗនេះ ជាផ្នែកនៃដំណើរទេសចរណ៍ ពិភពលោករបស់ពួកគេ ដែលត្រូវបានពន្យារពេល ពីឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាត COVID-19 ។

អ្នកគាំទ្រ និង ទស្សនិកជន ត្រូវបានស្គាល់ថា បទចម្រៀងដូចជា Say My Name និង Turbulence ក្រុមក្មេងប្រុស ដែលមានសមាជិក ៨នាក់ បានប្រមូលផ្តុំអ្នកគាំទ្រជុំវិញពិភពលោក ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូង របស់ពួកគេកាលឆ្នាំ ២០១៨ ។
ក្រុមនេះមានសមាជិក Hong Joong, Seong Hwa, Yun Ho, Yeo Sang, San, Min Gi, Woo Young, Jong Ho បាននិយាយទៅកាន់ Reuters អំពីដំណើរកម្សាន្ត បទចម្រៀង និងឥទ្ធិពលរបស់ពួកគេ ៕ដោយ៖លី ភីលីព

Most Popular

To Top