សិល្បៈ និង កម្សាន្ត

បេក្ខភាព បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២ ម្នាក់នេះ កំពុងឆក់បេះដូង ទស្សនិកជន

ភ្នំពេញ៖ កម្មវិធីប្រកួតសម្រស់ លំដាប់ថ្នាក់ពិភពលោក បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២ កាន់តែធ្វើឱ្យមានការ ចាប់អារម្មណ៍ជាងឆ្នាំមុន ក្រោយពីបានឃើញមានវត្តមាន របស់បេក្ខភាពជាច្រើនរូប ដែលសុទ្ធតែមាន សម្រស់ស្រស់ស្អាត និងសមត្ថភាពខ្លាំង ។ ជាពិសេសសុទ្ធសឹងតែជាបេក្ខភាព ដែលមានបទពិសោធន៍ ផ្នែកបង្ហាញម៉ូដជាច្រើនឆ្នាំ រួចមកហើយផងដែរ ។

តួយ៉ាងក្នុងចំណោមបេក្ខភាព បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២ ឬ Miss Univers Cambodia 2022 ទាំងនោះផងដែរ ទស្សនិកជនក៏បានផ្ដោត ទៅចាប់អារម្មណ៍ខ្លាំងជាមួយនឹងវត្តមាន ស្រីស្រស់សោភា សិចស៊ី រាងស្រឡូនស្អាត ម្នាក់ ដែលនាងក៏ជាបេក្ខភាពម្នាក់ ដែលនឹងបង្ហាញខ្លួន នៅលើឆាកកម្មវិធី បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ ផងដែរ ។

តាមប្រភពព័ត៌មាន ដែលទទួលបាន បានឱ្យដឹងថា បេក្ខភាព បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ ម្នាក់ ដែលកំពុងផ្ទុះការចាប់ អារម្មណ៍ខ្លាំងនៅបណ្ដាញសង្គមនេះ មានឈ្មោះ កុយ អាណា អាយុ ២១ឆ្នាំ មានកម្ពស់ ១៧២ សង់ទីម៉ែត្រ ជាបេក្ខនារីរស់នៅក្នុងទីក្រុងភ្នំពេញ ។

ចំណុចពិសេសរបស់កញ្ញា កុយ អាណា នៅពេលនេះ គឺរូបសម្រស់ដ៏ស្រស់ស្អាត បែបនារីកូនកាត់ រួមជាមួយនឹងស្ទីល ថតរូបបែបកាចៗ ជាពិសេសគឺហ៊ានបង្ហាញ រាងស្រឡូនរបស់នាង ជាមួយនឹងឈុតដ៏សិចស៊ី បំផុតផងដែរ ៕

ដោយ៖ ម៉ានី

Most Popular

To Top