សិល្បៈ និង កម្សាន្ត

ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ចេញមុខសុំទោស ក្រោយបុគ្គលិកខ្លួនដេញ DJ Soda ចេញពីយន្ដហោះ 

តារាល្បីឈ្មោះប្រចាំ កូរ៉េ ខាងត្បូង DJ Soda ថ្លែងប្រាប់អ្នកគាំទ្រថា American Airlines បានធ្វើការសុំទោសនាង ក្រោយមានបុគ្គលិក ហាមឃាត់នាងចុះពីលើយន្តហោះ ដោយសារនាង ស្លៀកខោមានពាក្យមិនសមរម្យ (Fuck)។

DJ SODA ឈ្មោះពិត Hwang So Hee អាយុ ៣៤ ឆ្នាំបានទទួលការសុំទោសពីក្រុមហ៊ុន អាកាសចរណ៍ ដែលបានបណ្តេញនាងចេញពីយន្តហោះ ដោយសារតែនាងស្លៀកខោដែលមានពាក្យ មិនសមរម្យជាភាសាអង់គ្លេស។

របាយការណ៍ថ្ងៃទី ៩ ខែឧសភា ដោយ Maeil Business Star Today បានបង្ហាញថាក្រុមហ៊ុន Blue ដែលជាទីភ្នាក់ងារនៅពីក្រោយ DJ SODA បានទទួលអ៊ីមែលសុំទោសពីអ្នកគ្រប់គ្រងសេវាកម្ម អតិថិជនរបស់ American Airlines (AA)។

រម្លឹកផងដែរថាកាលពីថ្ងៃ២៦ ខែមេសា DJ Soda បានបង្ហោះសារលើ Instagram ថានាងត្រូវបានបុគ្គលិក ក្រុមហ៊ុនអាកាសចរណ៍ បង្អាក់ដំណើររបស់នាង ដោយបានដេញនាងចេញពីយន្ដហោះ ឱ្យនាង រងចាំជើងយន្ដក្រោយ ដោយមូលហេតុថា នាងស្លៀកខោមិនសមរម្យ៕ Source: Sabay

Most Popular

To Top