សិល្បៈ និង កម្សាន្ត

មោទនភាព! កូនខ្មែរសម្ដែងក្នុងរឿង Jailbreak លេចវត្តមាន ក្នុងរឿងហូលីវូដ Doctor Strange 2 

ពិតជាមោទនភាពសម្រាប់ប្រជាជនខ្មែរ បន្ទាប់ពីបានឃើញវត្តមានកូនខ្មែរ កាត់ចិន គឺលោក Jean- Paul Ly បានបង្ហាញវត្តមានយ៉ាងអស្ចារ្យ សម្ដែងក្នុងភាពយន្ដហូលីវូដ Doctor Strange 2

មហាជនប្រាកដជាបានស្គាល់មកហើយ ពីតួអង្គក្នុងរឿង Jailbreak Jean- Paul Ly ជាតារាហូលីវូដសញ្ជាតិ ខ្មែរ កាត់ចិន បានសាងស្នាដៃជាច្រើនក្នុងពិភពហូលីវូដ ភាគច្រើនលោកសម្ដែងជាតួហក់លោត ឈុតឆាកក្បាច់គុណ។

ជាក់ស្ដែងថ្មីៗនេះ Jean- Paul Ly កំពុងទទួលបានការសាទរ និងកោតសរសើរយ៉ាងពេញទំហឹងលើសមត្ថភាព ទេពកោសល្យល្អឯក ដែលបានប្រឡូកខ្លួន ក្នុងភាពយន្ដ Doctor Strange in the Multiverse of Madnessនេះជាសមិទ្ធផលថ្មីសន្លាងសម្រាប់ Jean- Paul Ly ក្រោយរាំងស្ទះដោយសារកូវីដ១៩។

រម្លឹកផងដែរថាលោក Jean-Paul Ly ជាតារាសម្តែង ដែលធ្លាប់ទទួលបានពានរង្វាន់ នៅទីក្រុងឡុង។ សមត្ថភាពខ្ពស់របស់កំលោះ ខ្មែរ កាត់ចិន រូបនេះបានសាងភាពលេចធ្លោជាច្រើន ជាពិសេសនៅក្នុងរឿង Jailbreak ដែលបានឈ្នះពានរង្វាន់ សកម្មភាពល្អបំផុតនៅឆ្នាំ ២០១៧ Fantasia Film Fest និងភាពយន្តបែប កំប្លែងរបស់អង់គ្លេស Nightshooters

ងាកទៅមើលស្នាដៃ ក្នុងខ្សែភាពយន្ដល្បីៗដែល Jean-Paul Ly ចូលរួមសម្ដែងមិនតិចជាង១០រឿងនោះទេ ប៉ុន្តែសម្រាប់ភាពដែលទទួលបាន ការគាំទ្រច្រើនជាងគេនោះគឺរឿង Jailbreak, Doctor Strange 2, The Batmen និងរឿង 400 Bullets។ ដោយឡែកសម្រាប់ការងារថ្មីដែល Jean-Paul Ly កំពុងត្រៀមខ្លួនចូលរួមសម្ដែងក្នុងឆ្នាំ ២០២៣ ខាងមុខ គឺភាពយន្ដ Aquaman and The lost Kingdom និងរឿង Sumotherhood យោងតាម IMDB៕ Source: Sabay

Most Popular

To Top