សិល្បៈ និង កម្សាន្ត

តារាសម្ដែងនាង Ha Yeon Soo មានពាក្យចចាមអារ៉ាម ពីការចូលនិវត្តន៍ពីវិស័យសិល្បៈហើយ

កូរ៉េ៖ នេះបើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្ដែង និងអតីតសមាជិកក្រុមតារាចម្រៀងស្រី Highlight នាង Ha Yeon Soo ត្រូវបានផ្ទុះពាក្យចចាមអារ៉ាមទាក់ទងនឹងការចូលនិវត្តន៍របស់នាង។

កាលថ្ងៃទី ១០ ខែឧសភា ក្រុមហ៊ុន ANDMARQ បាននិយាយថា កិច្ចសន្យាផ្តាច់មុខរបស់យើងជាមួយនាង Ha Yeon Soo បានផុតកំណត់នៅដើមឆ្នាំនេះ។ នាងកំពុងសិក្សា នៅបរទេសសម្រាប់សិល្បៈនាប្រទេសជប៉ុន ហើយយើងមិនទាន់ដឹងព័ត៌មានលម្អិតណាមួយក្រៅពីនេះទេ។

ជាពិសេស នាង Ha Yeon Soo ត្រូវបានគេរាយការណ៍ថា បានស្នើសុំឱ្យលុបប្រវត្តិរូបរបស់នាងនៅលើវិបផតថលកូរ៉េ ដូចជានៅលើ Naver និង Daum ជាដើម។ ទន្ទឹមនឹងនោះ នាង Ha Yeon Soo បានធ្វើការអាប់ដេតជាញឹកញាប់នៅលើ Instagram ផ្ទាល់ខ្លួនរបស់នាង ជាមួយនឹងរូបថតរបស់នាងកំពុងរីករាយនឹងពេលវេលារបស់នាងនៅប្រទេសជប៉ុន ដោយសរសេរចំណងជើង របស់នាងជាភាសាជប៉ុនផងដែរ។

នាង Ha Yeon Soo បានបង្ហាញខ្លួនជាតួសម្តែងក្នុងរឿង ‘Monstar’ ឆ្នាំ ២០១៣ ដោយសម្តែងជាមួយ Junhyung ដែលជាអតីតសមាជិក Highlight ហើយបានបន្តបង្ហាញមុខក្នុងរឿងភាគល្បីៗដូចជា ‘Drinking Solo’, ‘The Legendary Witch’ និងរឿងជាច្រើនទៀត៕ ដោយ៖លី ភីលីព

Most Popular

To Top