កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop ប្រាប់ឲ្យដឹងថា ជាមួយនឹងពាក្យចចាម អារ៉ាមចុងក្រោយថា លោក V របស់ក្រុមតារាចម្រៀងប្រុស BTS និងនាង Jennie សមាជិក BLACKPINK កំពុងណាត់ជួប អ្នកយកព័ត៌មាន Entertainment បានបង្វែរ YouTuber Lee Jin Ho ចង្អុលប្រាប់ព័ត៌មានថ្មី មួយទាក់ទងនឹងពាក្យចចាមអារ៉ាម អំពីការណាត់ជួបរបស់ពួកគេ ។
ចាប់ផ្តើមពីថ្ងៃទី ២២ ឧសភា សហគមន៍អនឡាញជាច្រើន ត្រូវបានពោពេញទៅដោយពាក្យចចាម អារ៉ាមអំពីតារាចម្រៀង ទាំង២នាក់ ខណៈពួកគេត្រូវបានគេប្រទះ ឃើញនៅលើកោះ Jeju ជាមួយគ្នា ។
ពាក្យចចាមអារ៉ាម បានផ្ទុះឡើង នៅពេលអ្នកលេងអ៊ីនធើណេតម្នាក់ បានបង្ហោះរូបថតមនុស្ស២នាក់ នៅក្នុងឡាន ដែលមើលទៅដូច V និង Jennie ។
ជាមួយនឹងពាក្យចចាមអារ៉ាមថ្មីៗ តារា YouTuber Lee Jin Ho បានបង្ហោះវីដេអូមួយមានចំណងជើងថា “V និង Jennie on a date in Jeju…?” នៅក្នុងវីដេអូ Lee Jin Ho បានពន្យល់ថា “មានអ្វីប្លែកប្រសិនបើ V និង Jennie ណាត់ជួបគ្នា” ។ លោកបានបន្តនិយាយ អំពីចៅស្រីរបស់ស្ថាបនិក ក្រុមហ៊ុន Paradise Group និងបានចង្អុលបង្ហាញ ពាក្យចចាមអារ៉ាម អំពីការណាត់ជួបបានផ្ទុះឡើង កាលពីខែតុលា ។
ក្នុងអំឡុងពេលនោះ លោក V បានចូលរួមការមើល ជាមុនរបស់ KIAF 2021 VVIP ធ្វើឡើងនៅ COEX នៅទីក្រុង Gangnam ហើយលោកត្រូវ បានគេឃើញ ជាមួយសមាជិកគ្រួសារ របស់ក្រុមហ៊ុន ខណៈរូបភាពនេះត្រូវបានថត និងផ្សព្វផ្សាយនោះ ពាក្យចចាម អារ៉ាមថា គាត់កំពុងណាត់ជួបជាមួយចៅស្រី របស់ស្ថាបនិកក៏លេចចេញ ប៉ុន្តែទាំង HYBE និង V បានបដិសេធភ្លាមៗនូវពាក្យចចាមអារ៉ាមនេះ ៕ដោយ៖លី ភីលីព