ប្រទេសអេហ្ស៊ីបបានប្រកាសថា បានរកឃើញមឈូសឈើ និងរូបសំណាកសំរិទ្ធ ដែលមានអាយុកាលជាង ២៥០០ឆ្នាំ ដោយសង្ឃឹមថាការរកឃើញ វត្ថុបុរាណជាច្រើន នឹងជួយធ្វើឱ្យវិស័យទេសចរណ៍រស់ឡើងវិញ។

ពីរខែបន្ទាប់ពីផ្នូរបុរាណចំនួន ៥ត្រូវបានរកឃើញ អេហ្ស៊ីបបានជីករកបន្ថែមទៀត ខណៈដែលមានប្រតិបត្តិការជីកកកាយ នៅក្នុងកន្លែងបញ្ចុះសពបុរាណ ដែលមានចម្ងាយប្រហែល ១៩ម៉ាយពីភាគខាងត្បូង នៃទីក្រុង Cairo។
វិស័យទេសចរណ៍អេហ្ស៊ីប ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយជំងឺរាតត្បាតកូវីដ១៩ ហើយបានទទួលរងនូវការវាយប្រហារជាថ្មី ដោយសារតែសង្គ្រាមរបស់រុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន ធ្វើឱ្យប្រទេសនេះបាត់បង់ភ្ញៀវទេសចរ ដែលជាដង្ហើមសេដ្ឋកិច្ចមួយដ៏សំខាន់ផងដែរ សម្រាប់ប្រទេសដែលត្រូវបានគេស្គាល់ថា មានអាយុកាលដ៏យូរលង់មួយនេះ៕ Source: Sabay


