សិល្បៈ និង កម្សាន្ត

សវនាការលើកទី៥របស់ Yang Hyun Suk ៖លោកបានជួបនាង Han Seo Hee ជាលើកដំបូង​ ក្នុងនាមជាអតិថិជន និងជាអ្នកនាំភ្ញៀវលំដាប់ខ្ពស់

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលថ្ងៃទី ៣០ ខែឧសភា សវនាការលើកទី ៥ របស់ Yang Hyun Suk ត្រូវបានធ្វើឡើងនៅតុលាការ ក្រុងសេអ៊ូលកណ្តាលបានបង្ហាញថា លោកបានជួប Han Seo Hee ជាលើកដំបូងក្នុងនាម ជាអតិថិជន និងជាអ្នកនាំភ្ញៀវលំដាប់ខ្ពស់។

ក្នុងអំឡុងពេលនៃការសវនាការនេះ មេធាវីរបស់ Yang Hyun Suk បានសង្កត់ធ្ងន់លើទំនាក់ទំនងរវាងលោក និងអ្នកផ្សព្វផ្សាយព័ត៌មាន ជាសាធារណៈ នាង Han Seo Hee ដោយនិយាយថា ពួកគេបានជួបគ្នាប្រហែល ១០ ដងនៅបារពេស្យាចារដ៏ធំ ដែលគ្រប់គ្រងដោយ ‘Madam Jeong’ ។

មេធាវីរបស់លោក Yang Hyun Suk ក៏បានបង្ហាញសារ រវាងពួកគេជាភស្តុតាងបដិសេធ ចំពោះការអះអាងរបស់នាង Han Seo Hee ថា នាងខ្លាចលោក Yang Hyun Suk។ សារបានបង្ហាញថា ពួកគេបានចាប់ផ្តើមផ្ញើសារទៅកាន់គ្នា បន្ទាប់ពីបានជួបគ្នា ក្នុងនាមជាអតិថិជន និងជាអ្នកនាំភ្ញៀវលំដាប់ខ្ពស់។ Yang Hyun Suk ក៏បានផ្ញើសំបុត្រចូលរួម កម្មវិធីរបស់សិល្បករ YG ទៅ Han Seo Hee ហើយនាងត្រូវបានគេឃើញ ហៅលោកថា ‘Oppa’ ។

នាង Han Seo Hee បានឆ្លើយតបថា នាងខ្លាចលោក Yang Hyun Suk នៅពេលនាងបានទូរស័ព្ទ ទៅកាន់ការិយាល័យរបស់ YG Entertainment បន្ទាប់ពីនាងបានទម្លាក់ឈ្មោះ B.I មកវិញកាលឆ្នាំ ២០១៦ ប៉ុន្តែមេធាវីរបស់លោក Yang Hyun Suk បន្តទទូចថា នាងមិនត្រូវបានគេគំរាមកំហែង នាងក៏ត្រូវបានច្រានចោល ហើយហៅលោកថា សំរាម។

ក្រោយមកនាងបានសុំទោស ចំពោះការឆ្លើយតបផ្លូវចិត្តរបស់នាង បន្ទាប់ពីតុលាការ បានចង្អុលបង្ហាញថា ការឆ្លើយតបរបស់នាង ក្នុងអំឡុងពេលសវនាការ អាចធ្វើឲ្យប៉ះពាល់ ដល់សំណុំរឿងរបស់នាង។ ទន្ទឹមនឹងនេះដែរ Yang Hyun Suk ត្រូវបានចោទប្រកាន់ ពីបទបញ្ចុះបញ្ចូល និងគំរាមកំហែងអ្នកផ្តល់ព័ត៌មានជាសាធារណៈ Han Seo Hee ឲ្យដកសក្ខីកម្មរបស់នាងប្រឆាំងនឹង B.I នៅពេលនាងចោទប្រកាន់ថា តារារូបនេះបានទិញថ្នាំញៀនកាលឆ្នាំ ២០១៦៕ ដោយ៖លី ភីលីព

Most Popular

To Top