ទីក្រុងប៉ារីស៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា លោក V របស់ BTS នាង Lisa សមាជិក BLACKPINK និងលោក Park Bo Gum បន្តបង្កើតចំណងជើង ជាមួយនឹងរូបភាពរបស់ពួកគេ នៅក្នុងកម្មវិធី ‘Celine’ ក្នុងអំឡុង Men’s Paris Fashion Week នៅទីក្រុងប៉ារីសធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ។
លោក V នាង Lisa និងលោក Park Bo Gum បានចូលរួមកម្មវិធី ‘Celine’ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី ២៦ ខែមិថុនា ក្នុងនាមជាអ្នកតំណាង របស់ប្រទេសកូរ៉េខាងត្បូង។ កំពូលតារាទាំងបី បន្តធ្វើឲ្យមានចំណងជើង ពិសេសមួយ ខណៈពួកគេត្រូវបានទស្សនាវដ្ដីបង្ហាញម៉ូដជាច្រើន នៅទូទាំងព្រឹត្តិការណ៍នោះ ដោយឈរនៅលើជញ្ជាំងរូបថត ស្វាគមន៍តារាផ្សេងទៀត និងតារាបង្ហាញម៉ូត និងទស្សនាការបង្ហាញផ្លូវរត់ពីជួរខាងមុខ។
លោក V និងលោក Park Bo Gum ត្រូវបានអញ្ជើញដោយផ្ទាល់ ដោយនាយកច្នៃប្រឌិតរបស់ ‘Celine’ Hedi Slimane ខណៈនាង Lisa សមាជិកក្រុម BLACKPINK បច្ចុប្បន្នគឺជាឯកអគ្គរដ្ឋទូតសកល នៃម៉ាកយីហោប្រណីត៕ ដោយ៖លី ភីលីព