សិល្បៈ និង កម្សាន្ត

លោក Nam Goong Min និងនាង Ahn Eun Jin ត្រៀមដឹកដៃគ្នា សម្តែងក្នុងរឿង មនោសញ្ចេតនា ប្រវត្តិសាស្ត្រ ‘Lover’

យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃទី ២០ ខែកក្កដាថា តារាសម្តែង Nam Goong Min និងតារាសម្តែង Ahn Eun Jin របស់ប្រទេសកូរ៉េខាងត្បូង កំពុងពិភាក្សាគ្នា ដើម្បីសម្តែងក្នុងរឿងភាគ ស្នេហាប្រវត្តិសាស្ត្រថ្មីមួយ របស់ MBC ដែលមានចំណងជើងថា ‘Lover’ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop ។

រឿងនេះនិពន្ធដោយ Hwang Jin Young នៃរឿង ‘The Rebel: The Thief Who Stole People’ និងដឹកនាំដោយ Kim Sung Yong នៃ ‘The Veil’, ‘Lover’ ប្រាប់ពីរឿងរ៉ាវរបស់បុរសសម័យ Joseon បានបរាជ័យ ក្នុងអាពាហ៍ពិពាហ៍២ដង ហើយប្រកាសថា លោកនឹងមិនធ្លាក់ក្នុងអន្លង់ស្នេហ៍ម្តងទៀត។ យ៉ាងណាក៏ដោយ មិនយូរប៉ុន្មានលោកបានជួប នារីវ័យក្មេងម្នាក់ ដែលស្រមៃចង់លង់ស្នេហ៍ នឹងមិត្តរួមព្រលឹង ។

ប្រសិនបើសម្តែងជាតួឯកប្រុសក្នុងរឿង ‘Love’ នោះ Nam Goong Min នឹងត្រលប់មកជួប Kim Sung Yong PD នៃរឿង ‘The Veil’ ។ Nam Goong Min ធ្លាប់ទទួលបានពានរង្វាន់ ‘Daesang’ នៅឯកម្មវិធី ‘MBC Drama Awards’ កាលពីឆ្នាំមុនសម្រាប់ការសម្តែង ដ៏ល្អរបស់លោកក្នុងរឿង ‘The Veil’ ។
តារាសម្ដែង Ahn Eun Jin ត្រូវបានគេស្គាល់ថា ជាតួឯកក្នុងរឿង ‘Hospital Playlist’ របស់ ទូរទស្សន៍ tvN ត្រូវបានផ្តល់តួនាទី ជាតួឯកស្រីជាស្រីស្អាតវ័យ ក្មេងដែលចាប់ដៃគ្នារៀបការ ត្រូវបានអ្នកសើប ជាច្រើនចង់បាន ៕ ដោយ៖លី ភីលីព

Most Popular

To Top