កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អ្នកគាំទ្ររាប់លាននាក់មានការព្រួយបារម្ភ ចំពោះតារាចម្រៀងកូរ៉េខាងត្បូង នាង Seolhyun សមាជិកក្រុម AOA បន្ទាប់ពីការបង្ហោះនៅលើបណ្តាញសង្គមចុងក្រោយរបស់នាង។
កាលពីថ្ងៃទី ២៥ ខែកក្កដា នាង Seolhyun បានសួរទៅកាន់អ្នកគាំទ្រថា តើពួកគេធ្លាប់ជួបប្រទះ នឹងការផ្លាស់ប្តូរការមើលឃើញរបស់ពួកគេដែរឬទេ ដោយសរសេរថា ការពិតនៅចំពោះមុខខ្ញុំមើលទៅដូចជាការហៅ ជាវីដេអូនៅលើ wi-fi ដែលមិនស្ថិតស្ថេរ។ មានអ្នកណាដឹងថានេះជាអ្វី?”
អ្នកគាំទ្របានឆ្លើយថា “តើអ្នកញ៉ាំអីដែរ? ខ្ញុំឮថានេះជារោគសញ្ញាទូទៅនៃការឃ្លាន” “ចុះបើវាជា astigmatism” “ការមើលឃើញរបស់ខ្ញុំក៏ដូចគ្នាដែរ ប៉ុន្តែគ្រូពេទ្យប្រាប់យើងពេលរកឃើញ ,” និងច្រើនទៀត។ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះការបង្ហោះរបស់ Seolhyun?៕ ដោយ៖លី ភីលីព