សិល្បៈ និង កម្សាន្ត

តារាសម្តែងជើងចាស់ មិន សារិន អាយុ៨២ ឆ្នាំកំពុងសំរាកព្យាបាល រួមរឹតជំងឺ ច្រើនមុខ និងត្រូវការជំនួយពីមហាជន

ភ្នំពេញ៖ មហាជនពិតជាតក់ស្លុត និងភ្ញាក់ផ្អើលនិងបារម្ភយ៉ាងខ្លាំងចំពោះ តារាសម្ដែងជើងចាស់លោក មិន សារិន ហៅ ម៉ែន អាយុ៨២ឆ្នាំ លោកគឺជាតួរអង្គដ៏ល្បីល្បាញ និងលេចធ្លោមួយរូបក្នុងខ្សែភាពយន្តរឿងភាគបុរាណខ្មែរ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកច្បារអំពៅ ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ព្រោះតែមានជំងឺជាច្រើនមុខ។ នេះបើតាមផេករបស់សិល្បករកម្ពុជាបានបង្ហោះ។

គួរបញ្ជាក់ផងដែរថា ក្នុងរឿងដែលលោក មិន សារិន ហៅ ម៉ែន នីមួយៗសុទ្ធតែទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី ពីមហាជន រួមមានរឿង «ចិត្តចងចាំ» ក្រោមស្នាដៃដឹកនាំរបស់ លោក ម៉ៅ អាយុទ្ធ, រឿង «ទុក្ខស្រីប្តីព្រាត់» ក្រោមស្នាដៃដឹកនាំរបស់លោក សោម ដូរិន្ទ, រឿង «ម្ជុលបាតសមុទ្រ» ក្រោមស្នាដៃដឹកនាំរបស់ ភូមិពេជ្រ និងភាពយន្តរឿង «ដងរែក» បែបអប់រំ ក្រោមស្នាដៃដឹកនាំរបស់ លោកគ្រូ គូ សុភាព និងមានស្ពតអប់រំ ស្ពតផ្សព្វផ្សាយការងាររដ្ឋ ខារ៉ាអូខេ ជាច្រើន៕ដោយ៖​ ម៉ានី

Most Popular

To Top