សិល្បៈ និង កម្សាន្ត

ណា សាឌី ដើរលំហែនៅអ៊ឺរ៉ុបយ៉ាងរំភើយ មិនខ្វល់ការងារសិល្បៈមមាញឹក ព្រោះ តែគោលបំណងមួយនេះ

ភ្នំពេញ៖ អស់មួយរយៈធំមកហើយ តារាសម្ដែងស្រីរូបស្រស់ កញ្ញា ណា សាឌី បានរសាត់ខ្លួនឆ្ងាយពីអាជីពសិល្បៈ ដែលជាហេតុនាំឱ្យមានក្ដីនឹករឮកជាខ្លាំងពីសំណាក់អ្នកគាំទ្រ ចង់ដឹងថា តើនាងមានសុខទុក្ខយ៉ាងណា ជាពិសេសតើសម្រស់របស់នាងប្រែប្រួលដែរ ឬអត់ ។ យ៉ាងណាក៏ដោយ ក្រោយពីសំរាកអស់មួយរយៈធំមកនេះ គេដឹងថា បច្ចុប្បន្នសាឌី បានវិលមករកអាជីពសិល្បៈជាថ្មី ជាមួយនឹងការងារយ៉ាងច្រើន ប៉ុន្តែនាងនៅតែឆ្លៀតពេលសម្រាកលម្អែកាយ ដើម្បីធ្វើឱ្យជីវិតកាន់តែស្រស់បំព្រង ។

តួយ៉ាងថ្មីៗនេះ តារាសម្តែង និងជាពិធីការិនី កញ្ញា ណា សាឌី បានបង្ហោះរូបភាពយ៉ាងស្រស់ស្អាត បង្ហាញសម្រស់ដ៏ត្រកាលរបស់នាង ជូនទស្សនិកជននៅលើបណ្តាញសង្គម ប៉ុន្តែមិនមែនស្ថិតក្នុងប្រទេសកម្ពុជានោះទេ ដោយរូបនាងបានចាយក្តីសុខ លើទឹកដីប្រទេសអ៊ឺរ៉ុប ។

ទន្ទឹមនឹងបង្ហាញជីវិតហាយសូរបែបនេះ ដោយសារតែខែសីហា ជាខួបកំណើត របស់នាង ទើប ណា សាឌី ចង់ជូនកាដូរឱ្យខ្លួនឯង ទើបទៅកម្សាន្តនៅអ៊ឺរ៉ុប រួមទាំងចង់ឱ្យខ្លួនឯងជាទីស្រឡាញ់របស់មហាជនជារៀងរហូត រួមទាំង ជាមនុស្សដែលទទួលបានការស្រឡាញ់មួយដែលពិតប្រាកដ។

អ្វីដែលគួរឱ្យកត់សម្គាល់គ្រាន់តែបានទៅដល់ប្រទេសបារាំងភ្លាម ណា សាឌី បានចែករំលែកនូវរូបភាពដ៏ស្រស់ស្អាតរួមនឹងទេសភាពជាច្រើនជាមួយនឹងការតែ
អ្វីដែលចាប់អារម្មណ៍នៅក្នុងដំណើរកម្សាន្តនៅប្រទេសបារាំងនេះ ណា សាឌី ក៏បានបង្ហាញរូបភាពយ៉ាងផ្អែមល្ហែមជាមួយបុរសរូបសង្ហាម្នាក់ តែនាងមិនបានបញ្ជាក់ពីអត្តសញ្ញាណរបស់បុរសរូបនោះឡើយ ។

គួរឱ្យដឹងថា តារាសម្តែង ណា សាឌី ជាតារាស្រីវ័យក្មេងមួយរូបដែលទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ពីមហាជន។ ។ នាងមាន​ឱកាស​ថត​ភាព​យន្ត​ភាគ​ជាច្រើន​រឿង​ចាក់​បញ្ចាំង​ក្នុង​កញ្ចក់​ទូរទស្សន៍ មាន​ដូចជា​រឿង «សុបិន​យុវវ័យ» «ព្យុះ​ជីវិត​ចិត្ត​អ្នកលេង», «មន្ត​ស្នេហ៍​លេខា» និង​រឿង «ផ្លូវ​មរណៈ» ជាដើម។ ជាងនេះទៅទៀត សាឌី ក៏​ជា​តារា​ថតស្ពត​ពាណិជ្ជកម្ម​ម្នាក់​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ផង​ដែរ ៕ដោយ៖ ម៉ានី

Most Popular

To Top