សិល្បៈ និង កម្សាន្ត

លោក Hyun Bin និយាយអំពីជីវិតរៀបការរបស់លោកជាមួយនាង Son Ye Jin នឹងក្លាយជាឪពុក

សេស៊ូល៖បើយោងតាម ចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែងកូរ៉េខាងត្បូងលោក Hyun Bin បានអង្គុយជាមួយ Wikitree កាលពីថ្ងៃទី ១ ខែកញ្ញាសម្រាប់បទសម្ភាសន៍ និងចែករម្លែកអ្វីដែលផ្លាស់ប្តូរ បន្ទាប់ពីរៀបការជាមួយតារាសម្តែង នាង Son Ye Jin ។
លោក Hyun Bin កំពុងបង្ហាញខ្លួនក្នុងភាពយន្តថ្មី ‘Confidential Assignment 2: Internation’ ជាវគ្គបន្តទៅនឹងភាពយន្តដំបូង ‘Confidential Assignment’។ ភាពយន្តថ្មីនេះធ្វើឡើងបន្ទាប់ពីអ្នកស៊ើបអង្កេតកូរ៉េខាងជើង Im Chul Ryung និងដៃគូមិនទំនងរបស់លោក នាង Kang Jin Tae អ្នកស៊ើបអង្កេតកូរ៉េខាងត្បូង។ ទំាង២នាក់ត្រូវបានចូលរួមដោយ FBI អាមេរិកគឺ Jack ដើម្បីបង្រ្កាបឧក្រិដ្ឋជនអន្តរជាតិ។

ខ្សែភាពយន្តនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែវាជាខ្សែភាពយន្តដំបូងដែល លោផក Hyun Bin ត្រឡប់មករោងភាពយន្តវិញ បន្ទាប់ពីរៀបការជាមួយតារាសម្តែងនាងSon Ye Jin ។នៅពេលត្រូវបានគេសួរថា មានអ្វីផ្លាស់ប្តូរបន្ទាប់ពីរៀបការ Hyun Bin បានប្រាប់ថា មិនមានអ្វីពិសេសបានផ្លាស់ប្តូរឡើយ ។

តារារូបនេះបន្តថា “ខ្ញុំថតរឿងនេះដោយឧស្សាហ៍ព្យាយាម ដូច្នេះចង់ឲ្យអ្នកទស្សនាបានច្រើនកុះករ។ គម្រោងបន្ទាប់ត្រូវបានបញ្ជាក់រួចហើយ ដូច្នេះខ្ញុំកំពុងតែត្រៀមខ្លួនបន្តតាមលំនាំរបស់ខ្ញុំផ្ទាល់ និងជីវិត៕

Most Popular

To Top