សិល្បៈ និង កម្សាន្ត

ឪពុក របស់តារាចម្រៀងនាង EJ សមាជិក ALICE ទទួលមរណភាព ក្នុងគ្រោះថ្នាក់ចរាចរណ៍

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នាថ្ងៃទី ២ ខែកញ្ញា ភ្នាក់ងារក្រុមចម្រៀងស្រី IOK Company បានបង្ហើបថា កាលថ្ងៃទី១ ខែកញ្ញា វេលាម៉ោង ៣:០៥ ល្ងាចនៅលើផ្លូវហាយវេ ក្នុងទីក្រុង Suncheon ក្រុង Jeonnam រថយន្តដឹកប្រេង ២៥ តោន បើកបរដោយ ‘A’ បានបើកបុករថយន្តដឹកអ្នកដំណើរ ៤ គ្រឿង ។

គ្រោះថ្នាក់នៅលើដងផ្លូវនោះ អ្នកបើកបរម្នាក់ក្នុង រថយន្តដឹកអ្នកដំណើរ គឺជាឪពុករបស់តារាចម្រៀងស្រី នាង EJ ហើយភ្លាមៗនោះឪពុករបស់នាង EJ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជាអកុសលលោក មិនបានសម្រេច ។

បច្ចុប្បន្ននាង EJ កំពុងកាន់ទុក្ខ ចំពោះការបាត់បង់ឪពុក របស់នាងជាមួយនឹងសមាជិក គ្រួសាររបស់នាង ហើយពិធីបុណ្យសព ឯកជននឹងធ្វើឡើងនៅថ្ងៃទី ៤ ខែកញ្ញា។ សូមចូលរួមរម្លែកទុក្ខដល់ EJ និងសមាជិកគ្រួសាររបស់នាង ៕

Most Popular

To Top