កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ តារា K-pop លោក V និងនាង Jennie បានក្លាយជាចំណុចកណ្តាល នៃការចាប់អារម្មណ៍លើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ និងសហគមន៍អនឡាញ បន្ទាប់ពីពាក្យចចាមអារ៉ាមណាត់ជួប ដែលបានផ្ទុះឡើងកាលពីខែឧសភា។
ពាក្យចចាមអារ៉ាមអំពីការណាត់ជួប បានលេចឡើង នៅពេលរូបថតរបស់តារាចម្រៀងទាំង២នាក់ ត្រូវបានថតនៅកោះ Jeju។ ចាប់តាំងពីពេលនោះមក រូបថតជាច្រើនទៀតបានលេចចេញបន្ទាប់ពីឧប្បត្តិហេតុ ការលួចចូល អ្នកប្រើប្រាស់អនឡាញបានបែកធ្លាយ រូបថតស្និទ្ធស្នាលទាំងអស់ របស់សមាជិកក្រុម BTS សមាជិកក្រុម BLACKPINK ។
រូបថតជាច្រើនសន្លឹកដែលចែកចាយ នៅលើបណ្តាញ ដោយមានការពិភាក្សា ជាច្រើនអំពីតារាទាំង២នាក់។ ថ្មីៗនេះ អ្នកគាំទ្រ K-pop បានចាប់ផ្តើមការពិភាក្សា តាមអ៊ីនធើណេតអំពីអាវយឺត និងខ្សែដៃដែលត្រូវគ្នារបស់លោក V និងនាង Jennie ៕ ដោយ៖លី ភីលីព