កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលពីចុងសប្តាហ៍មុន រឿងភាគពេញនិយម របស់ទូរទស្សន៍ MBC Fri-Sat ‘Big Mouth’ បានបញ្ចប់ ខណៈរឿងនេះទទួលបានការចូលចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ និងអ្នកទស្សនាភាគច្រើនខកចិត្តនឹងការបញ្ចប់។
យ៉ាងណាមិញតារាចម្រៀងស្រីកូរ៉េខាងត្បូងនាង YoonA និងលោក Lee Jong Suk ត្រូវបានគេស្រឡាញ់សម្រាប់ការសម្ដែងជា Go Mi Ho និង Park Chang Ho។ ក្នុងរឿងនេះ តារាទាំង២នាក់ បានលេចមុខជាប្ដីប្រពន្ធហើយបង្ហាញពីគីមីសាស្ត្រលើកញ្ចក់ទូរទស្សន៍។
ជាពិសេស YoonA បានទទួលនូវក្តីស្រលាញ់ជាច្រើនក្នុងនាមជាគិលានុបដ្ឋាយិកាដែលមានទំនុកចិត្ត និងធនធាន ហើយក៏ជាភរិយាដែលលះបង់ការគាំទ្រ Park Chang Ho ឲ្យក្លាយជាមេធាវីផងដែរ។ ពេញមួយរឿង Go Mi Ho ខំប្រឹងប្រែងលុបឈ្មោះប្តីក្រោយពីគេចោទថា ជាអ្នកសិល្បៈក្លែងក្លាយ។
ជាការពិតណាស់ Park Chang Ho ក៏បានបង្ហាញពីក្តីស្រលាញ់របស់គាត់ ចំពោះភរិយារបស់គាត់ ពេញមួយរឿង ហើយអ្នកទាំង២នាក់ គឺជាគូស្នេហ៍មួយគូដែលស្រលាញ់គ្នាបំផុត នៅលើកញ្ចក់ទូរទស្សន៍ក្នុងឆ្នាំនេះ។ អ្នកគាំទ្រជាច្រើនសោកស្ដាយពេលបានលាគូស្នេហ៍ហើយរំភើបចិត្ត ពេលឃើញរូបថតមង្គលការ។
អ្នកនិយមលេងអ៊ីនធើណេត ជាច្រើននិយាយថា រូបថតនេះមើលទៅដូចជារូបថតអាពាហ៍ពិពាហ៍ ពិតប្រាកដណាស់ ព្រោះអ្នកទាំង២មើលទៅដូចធម្មជាតិ។ ជាមួយគ្នានេះដែរ បន្ទាប់ពីបានឃើញរូបថតទាំងនេះហើយ មហាជនជាច្រើនសង្ឃឹមថា តារាទាំង២អាចជួបគ្នាជាថ្មី ក្នុងរឿងភាគបែបមនោសញ្ចេតនានាពេលខាងមុខ៕ ដោយ៖លី ភីលីព