សិល្បៈ និង កម្សាន្ត

តារាចម្រៀងនាង Jang Won Young បង្ហាញភាពទាក់ទាញដ៏គួរឲ្យស្រលាញ់របស់នាង ក្នុងនាមជាគំរូសម្រាប់ស្បែកជើង Suecomma Bonnie

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងកូរ៉េខាងត្បូង នាង Jang Won Young សមាជិកក្រុម IVE ត្រូវបានជ្រើសរើសឲ្យធ្វើជាគំរូ សម្រាប់ម៉ាកស្បែកជើងកូរ៉េ Suecomma Bonnie ខណៈរូបភាពទំាងនេះរបស់នាង Jang Won Young នៅពេលនាងបញ្ចេញនូវភាពទាក់ទាញ និងគួរឲ្យស្រលាញ់របស់នាង។

រូបភាពនាង Jang Won Young ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរូបសម្រស់ដ៏ពិសេសរបស់នាង និងការមើលឃើញដ៏ពិសេសរបស់នាង រួមបញ្ចូលគ្នានូវភាពឡូយឆាយ និងគួរឲ្យស្រលាញ់ ដែលបង្ហាញពីរូបភាពនៃ ‘Young and Rich’ នៃជំនាន់ MZ ។ ជាពិសេស ការរួមបញ្ចូលគ្នានៃអារម្មណ៍ដ៏ប្រណិត ទំនើប និងការមើលឃើញដ៏ភ្លឺស្វាងរបស់ Jang Won Young បានទាក់ទាញការកោតសរសើរ និងចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះម៉ាកស្បែកជើង និងតារា។

លើសពីនេះទៀត IVE បានបង្ហាញភាពទាក់ទាញ ជាមួយនឹងបទចម្រៀងទី 3 ‘After LIKE’ បានចេញផ្សាយកាលខែសីហាដោយលក់បានសរុប១.១១ លានកូពី ហើយបានក្លាយជាក្រុមចម្រៀងនារី ជំនាន់ទី ៤ ច្រើនជាងគេដែលថតបទ “All-kills” នៃតារាងតន្ត្រីកូរ៉េខាងត្បូង។

នាង Jang Won Young ត្រូវបានគេហៅថា ‘MZ Generation Icon’ ខណៈនាងបន្តនិន្នាការរបស់នាង នៅក្នុងវិស័យផ្សេងៗដូចជាតន្ត្រី រូបភាព និងម៉ូដ ក៏សកម្មជាពិធីករសម្រាប់ ‘Music Bank’ របស់ទូរទស្សន៍ KBS 2TV ហើយត្រូវបានសាធារណជនស្រឡាញ់ ចូលចិត្ត និងអ្នកគាំទ្រសកល៕ ដោយ៖លី ភីលីព 

Most Popular

To Top