សិល្បៈ និង កម្សាន្ត

ទីភ្នាក់ងាររបស់ Lee Jong Suk បញ្ជាក់ពីលោកកំពុង មានទំនាក់ទំនងស្នេហា ជាមួយនាង IU

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ទីភ្នាក់ងារ HighZium Studio របស់លោក Lee Jong Suk បានបញ្ជាក់ជាផ្លូវការ នូវពាក្យចចាមអារ៉ាមអំពីទំនាក់ទំនង ស្នេហារវាងលោក និងតារាចម្រៀង និងតារាសម្តែងនាង IU ត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីការរាយការណ៍ដំបូង ដោយប្រព័ន្ធផ្សព្វផ្សាយ ‘Dispatch’ ។

សេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី ៣១ ខែធ្នូ កន្លងទៅនេះ ស្ទូឌីយ៉ូ HighZium បានបង្ហើបថា លោក Lee Jong Suk និងនាង IU ទើបតែបានស្គាល់គ្នា យ៉ាងស្និទ្ធស្នាលជាមួយគូស្នេហ៍ ហើយឥឡូវនេះពួកគេកំពុងរក្សាទំនាក់ទំនងដ៏រឹងមាំ ។ សូមលើកទឹកចិត្តពួកគេឲ្យបន្ត ទំនាក់ទំនងដ៏ស្រស់ស្អាត។

កាលពីដើមថ្ងៃនេះ លោក Lee Jong Suk បានបង្កើតនូវការភ្ញាក់ផ្អើលមួយ នៅពេលលោកបានសម្តែងការដឹងគុណ ចំពោះបុគ្គលដែលមិនបញ្ចេញឈ្មោះ ក្នុងអំឡុងពេលសុន្ទរកថា ទទួលយកពានរង្វាន់ របស់លោកនៅ ‘2022 MBC Drama Awards’ ។ ដោយបានជំរុញ ដោយការភ្ញាក់ផ្អើល ប្រព័ន្ធផ្សព្វផ្សាយ ‘Dispatch’ បន្ទាប់មក បានរាយការណ៍ទាំងស្រុង អំពីវិស្សមកាលឯកជន របស់គូស្នេហ៍មួយគូនេះនៅទីក្រុង Nagoya ប្រទេសជប៉ុន ក្នុងឱកាសបុណ្យ ណូអែល ៕

Most Popular

To Top