សិល្បៈ និង កម្សាន្ត

តារាចម្រៀងដ៏ល្បីនាង IU ប្រគល់ជូនកាដូពិសេស​ សម្រាប់អ្នកគាំទ្ររបស់នាង

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងកូរ៉េខាងត្បូង ដ៏ល្បីល្បាញនាង IU ប្រគល់ស្ករគ្រាប់ និងអាហារសម្រន់ឲ្យអ្នកគាំទ្រ នៅព្រលានយន្តហោះ ក្រោយត្រឡប់ពីមហោស្រពភាពយន្ត Cannes ‘Cannes Film Festival’។

កាលថ្ងៃទី ៣០ ខែឧសភា នាង IU បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Incheon បន្ទាប់ពីបានបញ្ចប់ កាលវិភាគរបស់នាងនៅ ’75th Cannes Film Festival’ ដែលនាងបានចូលរួម ជាអ្នកដឹកនាំពិភពលោក សម្រាប់ ‘Broker’ ។ ពេលមកដល់ IU ក៏មិនភ្លេចថ្លែងអំណរគុណ ដល់អ្នកគាំទ្ររង់ចាំនាង តាមរយៈការចែកអាហារសម្រន់ និងស្ករគ្រាប់ដែលនាងទិញ នៅក្រៅប្រទេស។

នាង IU ល្បីរួចហើយសម្រាប់កាដូជូនអ្នកគាំទ្រ ជាមួយអាហារសម្រន់រាល់ពេលនាង ជិះយន្តហោះត្រឡប់មកពីបរទេស។ វាបានធ្វើឲ្យនាងទទួលបាន រហស្សនាមថា ‘kka-kka fairy’ (មានន័យថា ‘ទេពអប្សរអាហារសម្រន់’) ហើយអ្នកគាំទ្រតែងតែ បង្ហោះរូបថត និងសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីថ្លែងអំណរគុណ ដល់សិល្បករ។

នៅក្នុងការបង្ហោះខាងក្រោម អ្នកគាំទ្រម្នាក់បានសរសេរថា “kka-kka fairy ថ្ងៃនេះក៏ទិញសូកូឡា T_T ក្តីស្រលាញ់របស់នាង ចំពោះអ្នកគាំទ្រគឺល្អបំផុត… អរគុណ”៕ ដោយ៖លី ភីលីព

Most Popular

To Top