សិល្បៈ និង កម្សាន្ត

តារាចម្រៀង Nam Tae Hyun ប៉ូលិសចាប់ខ្លួន ពីបទបើកបរស្ថិតក្រោមស្ថានភាពស្រវឹង

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលថ្ងៃទី ៨ ខែមីនា ប្រហែលម៉ោង ៣: ២០ តារាចម្រៀងកូរ៉េខាងត្បូង លោក Nam Tae Hyun បានចតនៅលើផ្លូវមួយក្នុងទីក្រុង Gangnam ទីក្រុងសេអ៊ូល បន្ទាប់ពីពីបទបើកបរ ក្នុងស្ថានភាពស្រវឹងបុក រថយន្តតាក់ស៊ី ដែលឆ្លងកាត់ ខណៈបើកទ្វារថយន្ត លោកត្រូវបានគេប្រាប់ថា បានបុករថយន្តតាក់ស៊ីដែលឆ្លងកាត់ ហើយក្រោយមកបាន បើករថយន្តបានប្រហែល២០ម៉ែត្រ ទោះបីជាមានគ្រោះថ្នាក់យ៉ាងណាក៏ដោយ ។ កញ្ចក់ចំហៀងខាងស្តាំ របស់តាក់ស៊ីត្រូវបាន គេរាយការណ៍ថា រងការខូចខាតដោយសារទ្វារបើក ។

ប៉ូលិសត្រូវបានបញ្ជូន ទៅកន្លែងកើតហេតុ និងធ្វើតេស្តិ៍ខ្យល់ដង្ហើមលើលោក Nam Tae Hyun។ លោកត្រូវបានគេរកឃើញថា មានកម្រិតជាតិអាល់ កុលក្នុងឈាម ០.១១៤ភាគរយ ដែលគ្រប់គ្រាន់ សម្រាប់ការលុបចោលអាជ្ញាប័ណ្ណ ។
ប៉ូលីសបានធ្វើការឃាត់ ខ្លួន លោកNam Tae Hyun ពីបទរំលោភលើច្បាប់ចរាចរណ៍ផ្លូវគោក ហើយបច្ចុប្បន្នកំពុង ស៊ើបអង្កេតពីកាលៈទេសៈ នៃគ្រោះថ្នាក់នេះ ៕

Most Popular

To Top