សិល្បៈ និង កម្សាន្ត

អបអរ តារាជើងខ្លាំង Cha Chung Hwa ត្រៀមខ្លួនចូលរោងការជាមួយគូដណ្ដឹងក្មេងឆាប់ៗ

តារា​សម្ដែអងដ៏មាន​ប្រជាប្រិយ Cha Chung Hwa ត្រៀម​ខ្លួនចូលរោងការជាមួយនឹង​គូដណ្ដឹងដែល​ជាអ្នកជំនួញ និងមានវ័យក្មេងជាងនាង នៅចុងខែនេះហើយ។

ផ្អែកសេចក្ដីរាយការណ៍របស់ TV Daily បាន​ឲ្យដឹង​ថា តារា​សម្ដែង Cha Chung Hwa នឹង​រៀបការនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ ជាមួយនឹង​គូដណ្ដឹងមានវ័យក្មេងជាង ដែល​ជាអ្នកជំនួញ។ អ្នកទាំងពីរបាន​ស្គាល់គ្នា​យូរខែឆ្នាំមកហើយ មុនសម្រេច​ចិត្តទាក់ទងមើលចិត្តគ្នា និងឈាន​ដល់ការ​រៀបការ។ ដោយសារតែគូដណ្ដឹងរបស់ Chung Hwa ពុំមែនជាអ្នកសិល្បៈ ដូច្នេះ​ពិធីមង្គលការអាច​នឹងរៀបចំ​ឡើង ដោយមិនបង្ហាញអ្វីអធិកអធមទេ ពោល​គឺមាន​ការ​ចូលរួមតែសាច់ញាតិគ្រួសារ និងមិត្តភ័ក្តិជិតស្និទ្ធប៉ុណ្ណោះ។

Cha Chung Hwa បង្ហាញ​មុខក្នុងពិភពសិល្បៈដំបូង​នៅឆ្នាំ ២០០៦ ក្នុងរោងមហោស្រព រហូត​ដល់ឆ្នាំ ២០១០ នាង​បាន​វិតវត្តខ្លួន​ក្លាយជា​តារា​សម្ដែង​នៅក្នុងខ្សែភាពយន្ត។ តារាស្រីរូបនេះ​ត្រូវ​បាន​គេ​ស្គាល់ច្បាស់​តាម​រយៈរឿង «Mr. Queen», «Crash Landing on You» និង «Hometown Cha-Cha-Cha»។

ឆ្លើយតបនឹង​ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​ដោយ សារព័ត៌មាន​ TV Daily ក្រុមហ៊ុន IOK របស់តារា​សម្ដែង Cha Chung Hwa ក៏បាន​ចេញ​សេចក្ដី​បញ្ជាក់ដែរថា៖ «Cha Chung Hwa នឹងរៀបការនៅថ្ងៃទី ២៧ ខែតុលា ខាងមុខ។ សូមយោគយល់ដោយជ្រាប​ថា អនាគតស្វាមីរបស់នាង​មិនមែនជាអ្នកសិល្បៈទេ ដូច្នេះ​ពួកយើងមិនអាច​លម្អិតពីព័ត៌មានផ្ទាល់ខ្លួន​របស់លោកបាន​​ឡើយ»៕ ប្រភព៖sabay

Most Popular

To Top