កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងនាង Ningning សមាជិក្រុមតារាចម្រៀងនារី Aespa បានក្លាយជាគោលដៅនៃការរិះគន់យ៉ាងខ្លាំងលើបណ្តាញសង្គម X បន្ទាប់ពីការបង្ហោះដ៏ពេញនិយមមួយបានទាក់ទាញ ចំណាប់អារម្មណ៍ទៅលើទម្លាប់យូរអង្វែង របស់នាងក្នុងការបាត់ AirPods។
ការបង្ហោះមួយនេះ មានអ្នកចូលមើលលើសពី ១១.២ លានដងបានអះអាងថា នាង Ningning ថ្មីៗនេះបានបង្ហាញ AirPods Pro 3 មួយគូ ហើយបានកត់សម្គាល់ថា នាងធ្លាប់បាន បាត់ AirPods ជាង ៣០ គូក្នុងរយៈពេលជាច្រើនឆ្នាំ។ ការអះអាងនេះត្រូវបានអមដោយរូបថត អេក្រង់ដែលហាក់ដូចជាបង្ហាញពីប្រវត្តិនៃឧបករណ៍ដែលបាត់។
ការបង្ហោះនេះបាន រីករាលដាល យ៉ាងឆាប់រហ័សនៅទូទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយអ្នកគាំទ្រជាច្រើនបានរិះគន់ តារារូបនេះចំពោះអ្វី ដែលពួកគេយល់ថា ជាអាកប្បកិរិយាខ្ជះខ្ជាយ។ អ្នកខ្លះបានសួរថាតើមនុស្សម្នាក់អាចបាត់បង់ឧបករណ៍ច្រើនយ៉ាងនេះដោយរបៀបណា ខណៈអ្នកផ្សេងទៀតបានអះអាងថាការជំនួស AirPods ម្តងហើយម្តងទៀតបង្កើតកាកសំណល់អេឡិចត្រូនិចដែលមិនចាំបាច់ ៕
