Event

ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគ ទឹកបរិសុទ្ធ កម្ពុជា ជូនគ្រប់មន្ទីរពេទ្យ​​ ចាក់វ៉ាក់សាំង ​ទូទាំងរាជធានីភ្នំពេញ

ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ចំនួន៥០០កេស ជូនដល់មន្ទីរពេទ្យចំនួន៥ រួមមានមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ មណ្ឌលសុខភាពឃ្មួញ មណ្ឌលសុខភាព គីឡូម៉ែត្រលេខ៩ មណ្ឌលសុខភាពពញាពន់ និងមណ្ឌលសុខភាព ព្រែកឯង។

គិតមកដល់ត្រឹមថ្ងៃនេះ ក្រុមហ៊ុន បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ជូនគ្រប់មន្ទីរពេទ្យ ទាំង១៣ ក្នុងខណ្ឌទាំង១៤ របស់រាជធានីភ្នំពេញ ដែលរដ្ឋាភិបាល កំណត់ជាកន្លែង ផ្តល់វ៉ាក់សាំង បង្ការកូវីដ-១៩ ជូនដល់មនុស្សចាស់ អាយុ៦០ឆ្នាំឡើងទៅ សរុបចំនួន ១៣០០ កេស។ ក្រុមហ៊ុននឹងបរិច្ចាគ ដល់ស្ថាប័ននានា បន្តទៀតនាពេលខាងមុខ។

លោកស្រី គង់ កុសល នាយិកាទីផ្សារ ខ្មែរ ប៊ែវើរីជីស បានថ្លែងថា ការបរិច្ចាគនេះ គឺធ្វើឡើងក្រោមយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដោយឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ជូនដល់ស្ថាប័នសុខាភិបាល និងនគរបាល ដើម្បីចូលរួមសម្រួល ដល់ការលំបាក និងផ្តល់ជាកម្លាំងចិត្ត ដល់ពួកគាត់ ដែលកំពុងបំពេញបេសកកម្ម យ៉ាងសកម្មទប់ស្កាត់ ការរាតត្បាត នៃជំងឺកូវីដ-១៩។

វេជ្ជបណ្ឌិត ប៉ាវ ដារា ប្រធានមណ្ឌលសុខភាពឃ្មួញ មានប្រសាសន៍ថា៖ «ការងារកំពុងតែមាន ភាពមមាញឹក និងនឿយហត់ខ្លាំង។ ការឧបត្ថម្ភបែបនេះ គឺចាំបាច់បំផុត សម្រាប់មណ្ឌលសុខភាពយើង និងចាស់ៗ ដែលមកចាក់វ៉ាក់សាំង ព្រោះពួកគាត់មានសុខភាព ទ្រុឌទ្រោម ដែលត្រូវការពិសាទឹកជាប្រចាំ ពិសេសក្នុងអាកាសធាតុ ក្តៅបែបនេះ»។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ស្រាបៀរ គូដូ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ដែលសុទ្ធតែជាផលិតផល ទទួលបានការគាំទ្រខ្លាំង នៅលើទីផ្សារ៕

Most Popular

To Top