(ភ្នំពេញ) ថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២២៖ គ្រាន់តែចូលរួមមើលសោះបានកាដូឥតគិតថ្លៃប៉ុណ្ណឹងហើយ…ចុះទម្រាំតែអតិថិជនទិញផលិតផលផ្ទាល់ទៀតមិនដឹងបានអ្វីពិសេសខ្លះទៅហ្ន៎…! រំភើបជំនួសម៉ង…! ដើម្បីអបអរក្នុងឱកាសបើកសម្ពោធហាងលក់ផលិតផល សាមសុង សាខា K Mall…ក្រុមហ៊ុន KM CENTER TRADING CO.,LTD ដែលជាតំណាងចែកចាយផលិតផល សាមសុង ប្រចាំប្រទេសកម្ពុជាផ្តល់ជូននូវកាដូដ៏រំភើបរីករាយយ៉ាងច្រើនសន្ធឹកសន្ធាប់ឥតគិតថ្លៃជូនដល់អ្នកចូលរួមទាំងអស់…!
សូមបញ្ជាក់ថាដោយសារតែមានការគាំទ្រគ្រប់ផលិតផល និងសេវាកម្មរបស់ សាមសុង យ៉ាងច្រើនលើសលុប ពេលនេះក្រុមហ៊ុនក៏បានបំពេញតាមតម្រូវការរបស់អតិថិជនទាំងអស់ដោយបានពង្រីកវិសាលភាពរបស់ខ្លួនជាមួយនឹងការសម្ពោធហាងលក់ និងចែកចាយផលិតផល សាមសុង ថ្មីមួយបន្ថែមទៀតនៅសាខាផ្សារទំនើប K Mall។
អតិថិជនទាំងអស់គ្រាន់តែចូលរួម (Check-in ឬ Walk-in) ក្នុងឱកាសនៃការបើកសម្ពោធនេះភ្លាមនឹងទទួលបាន៖ កាតាបស្ពាយ ដ៏ស្រស់ស្អាតភ្លាមៗដោយឥតគិតថ្លៃតែម្តង! អ្វីដែលកាន់តែពិសេសបំផុតនោះប្រសិនបើ អតិថិជនទាំងអស់ចាប់អារម្មណ៍ ឬធ្វើការទិញផលិតផលណាមួយនៅក្នុងឱកាសនៃការបើកសម្ពោធនោះនឹងទទួលបានកាដូថែមជូនម៉ាពេញចិត្តយ៉ាងច្រើនដូចជា៖
- Cash Voucher ដែលមានតម្លៃរហូតដល់ 100 ដុល្លារ!
- កាតាបស្ពាយដ៏ស្រស់ស្អាតមួយភ្លាម!
- អាវយឺតដ៏ស្រស់ស្អាតភ្លាម…!
- ដបដាក់ទឹកក្តៅ-ត្រជាក់ (Tumbler) មួយភ្លាម!
- មានឱកាសបង្វិលកងសំណាង (Lucky Spinning Wheel) ដើម្បីយករង្វាន់ធំយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផងដែរ!
អូហូ៎…! ពិតជាមិនធម្មតាមែន…! ពិតជារំភើបអស្ចារ្យពិតមែន…! ដូច្នេះសូមកុំភ្លេចចូលរួមទស្សនា អបអរយករង្វាន់ឥតគិតថ្លៃជាច្រើនទាំងអស់គ្នា…និងមើលថាតើមានអ្វីដែលភ្ញាក់ផ្អើលខ្លះក្នុងថ្ងៃម្ពោធនោះ…!
សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលមានទីតាំងនៅផ្សារទំនើប K Mall តាមបណ្តោយផ្លូវវេងស្រេង។
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត














