Event

សរុប ១១៤ម៉ឺនដុល្លារ ពី CAMBODIA BEER ចែកជូនដល់អតិថិជនផ្ទាល់

រូបភាព៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

ភ្នំពេញ៖ ពិតជារង្វាន់ច្រើនសន្ធឹកសន្ធាប់ ពី CAMBODIA BEER! គិតរហូតដល់ខែកក្កដា ឆ្នាំ២០២៣ នេះ CAMBODIA BEER បានប្រគល់រង្វាន់ធំ ២ម៉ឺនដុល្លារ ជូនដល់អតិថិជនសរុប ៥៧នាក់ ដែលគិតជាទឹកប្រាក់មានចំនួន ១១៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

អតិថិជនដែលបានឈ្នះរង្វាន់ ២ម៉ឺនដុល្លារ ទាំង ៥៧នាក់ មកពីខេត្តរួមមាន៖ កំពង់ស្ពឺ ៥នាក់, សៀមរាប ៤នាក់, តាកែវ ៥នាក់, កណ្តាល ៧នាក់, កំពង់ចាម ៤នាក់, ស្វាយរៀង ៤នាក់, ព្រះសីហនុ ៣នាក់, បាត់ដំបង ៣នាក់, កំពង់ធំ ៣នាក់, កំពត ១នាក់, ព្រៃវែង ២នាក់, កំពង់ឆ្នាំង ១នាក់, ត្បូងឃ្មុំ ៣នាក់, ពោធិ៍សាត់ ២នាក់, បន្ទាយមានជ័យ ២នាក់, ឧត្តមានជ័យ ២នាក់, ក្រចេះ ១នាក់ និងភ្នំពេញ ៥នាក់។

លើសពីនេះ CAMBODIA BEER ក៏បានយក Helicopter របស់ក្រុមហ៊ុន ជីប ម៉ុង ទៅទទួលអតិថិជន ២ម៉ឺនដុល្លារ ផ្ទាល់តែម្តង ជាមួយនឹងការទទួលទានអាហារ និងការស្នាក់នៅសណ្ឋាគារលំដាប់អន្តរជាតិ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ និង ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ។

រង្វាន់ច្រើនពិត ឈ្នះពិត ចែកពិត ពី CAMBODIA BEER! តើអ្នកណាជាអតិថិជនកំពូលសំណាងបន្ទាប់?
ពិសាដោយការទទួលខុសត្រូវ

Most Popular

To Top