Event

កំពូលៗតារាចម្រៀងប្រចាំផលិតកម្ម Sunday ក៏ជាហ្វេនផលិតផល ខ្មែរ ប៊ែវើរីជីស ដែរ!

រូបភាព៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

ភ្នំពេញ៖ កំពូលតារាចម្រៀងប្រចាំផលិតផល Sunday រួមមាន លោក ឆាយ វីរៈយុទ្ធ កញ្ញា សុខ ពិសី កញ្ញា អ៊ីវ៉ា លោក កែវ វាសនាលោក អ៊ីណូ លោក ចឺម និងតារាជាច្រើនទៀត រួមទាំងចាងហ្វាងផលិតកម្ម បានកោតសរសើរពីរោងចក្រ ខ្មែរ ប៊ែវើរីជីស ថាជារោងចក្រទំនើប និងផ្តល់ទំនុកចិត្តខ្ពស់ដល់អតិថិជន ហើយបានមករោងចក្រផ្ទាល់ ដើម្បីស្វែងយល់ពីសង្វាក់ផលិតកម្ម ពីក្រោយរសជាតិដ៏ឆ្ងាញ់ របស់ផលិតផលនីមួយៗ ខ្មែរ ប៊ែវើរីជីស។

រោងចក្រ ខ្មែរ ប៊ែវើរីជីស ត្រូវបានគេស្គាល់ថាជារោងចក្រដ៏ទំនើបមួយ ប្រើសុទ្ធតែគ្រឿងចក្រ បច្ចេកវិទ្យាចុងក្រោយពីប្រទេសអាល្លឺម៉ង់ ហើយដំណើរការដោយស្វ័យប្រវត្តិ។ ទម្រាំតែបានមួយដំណក់ចូលកំប៉ុងភេសជ្ជៈ និងស្រាបៀរ ត្រូវបានម៉ាស៊ីនជាច្រើនធ្វើការច្រោះភាគល្អិតរបស់វត្ថុធាតុដើមនិងសម្លាប់មេរោគបានយ៉ាងល្អ។ គ្រប់ដំណក់របស់ភេសជ្ជៈ និងស្រាបៀរ របស់ ខ្មែរ ប៊ែវើរីជីស គឺឆ្ងាញ់ អាចពិសាដោយការទុកចិត្ត និងគ្មានភាពភ័យខ្លាច។

ក្រៅពីការដើរទស្សនារោងចក្រ ផលិតកម្ម Sunday ក៏បានដើរផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល និងចូលទទួលទានអាហារនៅភោជនីយដ្ឋាន Cambodia Mastercraft Microbrewery ជាមួយថ្នាក់ដឹកនាំកំពូល ខ្មែរ ប៊ែវើរីជីស ផងដែរ។

គួរបញ្ជាក់ផងដែរថា ខ្មែរ ប៊ែវើរីជីស ចាប់ដៃជាមួយផលិតកម្ម Sunday ក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ Cambodia Mega Concert ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ពុកម៉ែបងប្អូន តាមបណ្តាខេត្តក្រុងប្រទេសកម្ពុជា។

Most Popular

To Top