Event

ក្រុមហ៊ុន Vietjet ជំរុញការតភ្ជាប់ទៅកាន់ទីក្រុងសេអ៊ូល និងតៃប៉ិពីកោះភូកុក បន្ថែមកៅអីរហូតដល់ ៨៦.០០០ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកដ៏ធំបំផុតទីពីររបស់ប្រទេសវៀតណាម

ភ្នំពេញ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet បង្ហាញជម្រើសនៃការធ្វើដំណើរដ៏ស្រស់បំព្រង ជាមួយនឹងការកើនឡើងនូវប្រេកង់នៅលើផ្លូវហោះហើរត្រង់ពីកោះឋានសួគ៌ភូកុកទៅកាន់ទីក្រុងសេអ៊ូល និង តៃប៉ិ ខណៈដែលតម្រូវការធ្វើដំណើរអន្តរជាតិក្នុងរដូវក្តៅកើនឡើង។

ចាប់ពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet បង្កើនការតភ្ជាប់ដោយផ្ទាល់រវាងកោះភូកុក និងទីក្រុងសេអ៊ូលដោយកើនឡើងពី ២ ទៅ ៣ ជើងហោះហើរត្រឡប់មកវិញជារៀងរាល់ថ្ងៃ។ ជើងហោះហើរថ្មីពី កោះភូកុក ទៅ ទីក្រុងសេអ៊ូល ចេញនៅម៉ោង ២០:៣៥ (ម៉ោងក្នុងស្រុក) ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ អ៊ីនឆុន នៅម៉ោង ៤:០០ ថ្ងៃបន្ទាប់ (ម៉ោងក្នុងស្រុក)។ ផ្ទុយទៅវិញ ជើងហោះហើរពីអាកាសយានដ្ឋានអន្តរជាតិ អ៊ីនឆុន ទៅ កោះភូកុក ចេញដំណើរនៅម៉ោង ៥:០០ ព្រឹក (ម៉ោងក្នុងស្រុក) ហើយចុះនៅម៉ោង ៨:២៥ ព្រឹក (ម៉ោងក្នុងស្រុក)។

ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet ពង្រីកការតភ្ជាប់ផ្លូវអាកាសរវាង កោះភូកុក និង តៃប៉ិ ដោយបង្កើនប្រេកង់ពី ៧ ទៅ ១១ ជើងហោះហើរត្រឡប់មកវិញរៀងរាល់សប្តាហ៍។ ជើងហោះហើរថ្មីពី កោះភូកុក ទៅ តៃប៉ិ ចេញដំណើរនៅម៉ោង ៩:៥០ (ម៉ោងក្នុងស្រុក) ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Taoyuan ទីក្រុងតៃប៉ិ នៅម៉ោង ១៤:៣០ (ម៉ោងក្នុងស្រុក) រៀងរាល់ថ្ងៃច័ន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ។ ម្យ៉ាងវិញទៀត ជើងហោះហើរពីតៃប៉ិ ទៅភូកុក ចេញនៅម៉ោង ១៦:០០ និងចុះចតនៅម៉ោង ១៨:៤០ (ម៉ោងក្នុងតំបន់)។

កោះភូកុកជាទីក្រុងឆ្នេរសមុទ្រដ៏ល្បីល្បាញនៅភាគខាងត្បូងប្រទេសវៀតណាម ក៏ជាគោលដៅជាទីពេញចិត្តសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន។ ល្បីល្បាញដោយសារឆ្នេរដ៏បរិសុទ្ធ ទឹកថ្លាឈ្វេង ទេសភាពថ្ងៃលិចដ៏ស្រស់បំព្រង និងសកម្មភាពខាងក្រៅជាច្រើន ភូកុកបានក្លាយជាគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរ ដែលស្វែងរកការសម្រាកលំហែកាយ និងសម្រស់ធម្មជាតិ។ កោះនេះ មានកន្លែងល្បីឈ្មោះដូចជា ឧទ្យានធម្មជាតិ Hon Thom ឆ្នេរ Sao ឆ្នេរ Bai Truong និង Kiss Bridge Phu Quoc ជាដើម។ អ្នកដំណើរបរទេសដែលមកលេង កោះភូកុក អាចរីករាយជាមួយគម្រោងលើកលែងទិដ្ឋាការសម្រាប់ការស្នាក់នៅរហូតដល់ ៣០ ថ្ងៃ។

បន្ថែមពីនេះទៀត អ្នកធ្វើដំណើរអាចចាប់យកឱកាស ដើម្បីទទួលបានតម្លៃសំបុត្រយន្តហោះពិសេសដែលតម្លៃចាប់ផ្តើមពី USD0 (*) នៅរៀងរាល់ថ្ងៃសុក្រនៅ www.vietjetair.com និងកម្មវិធីទូរសព្ទ Vietjet Air ។ ការផ្តល់ជូននេះ ត្រូវបានអនុវត្តសម្រាប់ជើងហោះហើរអន្តរជាតិទាំងអស់របស់ Vietjet ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ (**)។

ក្នុងអំឡុងសប្តាហ៍នៃទិវាបង្រួបបង្រួមជាតិ និងថ្ងៃឈប់សម្រាកនៃទិវាពលកម្មអន្តរជាតិ ដែលចាប់ផ្តើមពីថ្ងៃទី ២៧ ខែមេសា ដែលជាថ្ងៃឈប់សម្រាកដ៏វែងបំផុតទីពីររបស់វៀតណាម បន្ទាប់ពីបុណ្យចូលឆ្នាំថ្មី ក្រុមហ៊ុន Vietjet ក៏កំពុងបន្ថែមកៅអីបន្ថែមចំនួន ៨៦.000 ដែលស្មើនឹងជាង ៤៥០ ជើងហោះហើរក្នុងចំណោមគោលដៅទេសចរណ៍ដ៏មមាញឹកបំផុតដោយបង្កើនភាពញឹកញាប់នៃជើងហោះហើរទៅកាន់ និងពីទីក្រុងហូជីមិញ ហាណូយ ដាណាង ញ៉ាត្រាង -ល- ។

រីករាយជាមួយការហោះហើរដ៏រីករាយរបស់ Vietjet នៅលើយន្តហោះទំនើប ដែលមិនប៉ះពាល់ដល់បរិស្ថាន ចូលរួមដោយក្រុមការងារដែលមានជំនាញវិជ្ជាជីវៈ និងយកចិត្តទុកដាក់។ រីករាយជាមួយម្ហូបអាហារវៀតណាម និងអន្តរជាតិដ៏ឈ្ងុយឆ្ងាញ់ដែលមានដូចជា Pho Thin និង បាញ់មី។ ក្រុមហ៊ុន Vietjet ក៏លើកកំពស់ការធ្វើដំណើររបស់អ្នកជាមួយនឹងការសម្តែងវប្បធម៌ និងសិល្បៈនៅកម្ពស់ ១០.000 ម៉ែត្រពីលើដីក្នុងឱកាសពិសេស។

ក្រុមហ៊ុន Vietjet បានចាប់ផ្តើមដំណើរការជើងហោះហើរ សៀមរាប-ហាណូយ ចាប់ពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣ ជាមួយនឹងជើងហោះហើរទៅមកចំនួន ៧ ដងក្នុងមួយសប្តាហ៍។ ចាប់តាំងពីការចាប់ផ្តើមនៃផ្លូវនេះ អ្នកដំណើររាប់រយនាក់បានទាញយកអត្ថប្រយោជន៍ពីផ្លូវថ្មីនេះ។ ផ្លូវ​នេះ​ ផ្តល់​ជម្រើស​ក្នុង​ការ​ធ្វើ​ដំណើរ​បន្ថែម​ទៀត​សម្រាប់​កម្ពុជា​ក្នុង​ការ​ហោះហើរ​ឆ្លង​ទ្វីប​អាស៊ី និង​ទូទាំង​ពិភពលោក។ ពីទីក្រុងហាណូយ អ្នកដំណើរអាចចូលទៅកាន់តំបន់ផ្សេងទៀតនៃប្រទេសបានយ៉ាងងាយស្រួល រួមមាន Hue, ដាណាង, ទីក្រុងហូជីមិញ, ញ៉ាត្រាង, ភូកុក និងទិសដៅនានាទូទាំងតំបន់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិក។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា

 (**) លើក​លែង​តែ​ថ្ងៃ​ឈប់​សម្រាក អាស្រ័យ​លើ​ផ្សារ និង​ផ្លូវ​នីមួយៗ។

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

លោក មី សុវណ្ណ (Sovann)

អ៊ីម៉ែល៖ media@qed.agency

ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

អ៊ីម៉ែល៖ kieuduong@vietjetair.com

ទូរសព្ទលេខ៖ +84 932 775 066

Most Popular

To Top