ភ្នំពេញ៖ ដោយមើលឃើញពីតម្រូវការ នៃការប្រើប្រាស់បង់អង្គុយនៅតាមទីតាំងសាធារណៈ និងស្ថាប័នរដ្ឋនានា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនដែលបង្កើតឡើង ដោយសហគ្រិនខ្មែរ និងរីកលូតលាស់ នៅក្នុងប្រទេសកម្ពុជា មិនឈរឱបដៃមើលឡើយ គឺក្រុមហ៊ុនបានផលិតបង់អង្គុយចំនួន ១ម៉ឺនបង់ សរុបទឹកប្រាក់អស់ ១លានដុល្លារ សម្រាប់ធ្វើការចែកជូនដោយឥតគិតថ្លៃ។
គិតសរុបមកដល់ពេលនេះ ខ្មែរ ប៊ែវើរីជីស បានចែកបង់អង្គុយចំនួន ៣៨៣បង់ ដល់ទីតាំងសាធារណៈ និងស្ថាប័នជាច្រើនទីតាំង រួមមាន៖
1. ទីតាំងសាធារណៈ និងស្ថាប័ននៅរាជធានីភ្នំពេញ ចំនួន៣៨ទីតាំង សរុប ៣៣៣បង់
2. ទីតាំងសាធារណៈ និងស្ថាប័ននៅខេត្តកំពង់ឆ្នាំង ចំនួន ៤ទីតាំង សរុប ៥០បង់
ដើម្បីស្នើសុំបង់អង្គុយសម្រាប់ដាក់តាម សាលារៀន មន្ទីរពេទ្យ ឬគ្រប់ស្ថាប័នរដ្ឋនិងឯកជន អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 061/067/069 902 902។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនវិនិយោគដោយសហគ្រិនខ្មែរ១០០% និងជាក្រុមហ៊ុនផលិតស្រាបៀរនិងភេសជ្ជៈឈានមុខគេនៅកម្ពុជា ដោយការអនុលោមស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដែលធ្វើឱ្យ ខ្មែរ ប៊ែវើរីជីស ទទួលបានពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក និងទទួលបានវិញ្ញាបនបត្រធំៗពីរគឺ៖ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព និង ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន។ លើសពីនេះ ផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស Monde Selection ៣៧គ្រឿង បញ្ជាក់ពីគុណភាព ពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងយកបេះដូងមកគិតគូរពីទំនួលខុសត្រូវសង្គម ដោយបង្ហាញពីការយកចិត្តទុកដាក់យ៉ាងពិតប្រាកដចំពោះការអភិវឌ្ឍសង្គមឱ្យមានការប្រសើរជាងមុន តាមរយៈរូបភាពសប្បុរសធម៌ និងការឧបត្ថម្ភជាច្រើន។ ដូចនេះ ដើម្បីលើកកម្ពស់ទង្វើល្អក្នុងសង្គម ចូលរួមគាំទ្រផលិតខ្មែរ ទាំងអស់គ្នា ដោយគាំទ្រផលិតផល ខ្មែរ ប៊ែវើរីជីស៕