ព្រឹត្តិការណ៍

យន្តហោះចម្បាំង ដ៏ទំនើបរបស់រុស្ស៊ី ជួបគ្រោះថ្នាក់ធ្លាក់ ក្នុងបេសកកម្មហ្វឹកហាត់

បរទេស៖មន្ត្រីរុស្ស៊ី នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា យន្តហោះចម្បាំងដ៏ទំនើប របស់រុស្ស៊ីមួយគ្រឿង បានជួបគ្រោះថ្នាក់ធ្លាក់ នៅពេលកំពុង បំពេញបេសកកម្មហ្វឹកហាត់ ប៉ុន្តែពីឡុតបានលោតចេញបាន ដោយសុវត្ថិភាព និងបានធ្វើឲ្យមានអ្វីខូចខាត នៅលើដីនោះទេ។

តាមសេចក្តីរាយការណ៍ សហសាជីវកម្មយន្តហោះ របស់ប្រទេសរុស្ស៊ី នៅក្នុងសេចក្តីថ្លែងការណ៍មួយ បាននិយាយប្រាប់ឲ្យដឹងថា យន្តហោះចម្បាំង រុស្ស៊ី Su-57 បានធ្លាក់ នៅក្នុងអំឡុងពេលហ្វឹកហាត់ ហោះហើរ នៅជិតទីក្រុង Komsomolsk-on-Amur ក្នុងភាគខាងកើតនៃប្រទេស។

គួរបញ្ជាក់ថា យន្តហោះចម្បាំង Su-57 ដែលបានធ្វើការហោះហើរ ជាលើកដំបូងនៅក្នុងឆ្នាំ២០១០នោះ គឺជាយន្តហោះចម្បាំងដ៏ ទំនើបបំផុត របស់ប្រទេសរុស្ស៊ី ដោយវាមានសមត្ថភាព បំបាំង កាយគេចពីប្រព័ន្ធរ៉ាដា និងបំពាក់ដោយ ឧបករណ៍ និងអាវុធទំនើបៗ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top