ព្រឹត្តិការណ៍

ទទួលទានប្លាស្ទិច៖ បំណែកប្លាស្ទិចតូចៗ ត្រូវរកឃើញនៅ ទីតាំងដាច់ស្រយាល បំផុតចាប់ពីមហាសមុទ្រ រហូតដល់ទឹកកកអាក់ទិក

យើងទាំងអស់គ្នាកំពុងទទួលទាន ប្លាកស្ទិចដែលមានតម្លៃកាត ក្រេឌីតរៀងរាល់សប្តាហ៍ ក្រោយពី ក្រាហ្វិចគួរឲ្យស្ញប់ ស្ញែង បង្ហាញពីចំនួនប្លាក ស្ទិចតូចៗ មានទំហំគ្រាប់ធញ្ញជាតិដែលមាន ទំហំគ្រាប់ល្ងរាប់លានត្រូវបានទទួលទានក្នុងរយៈពេលមួយខែ មួយទសវត្សរ៍ និងមួយជីវិត នេះបើយោងតាមការ ចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ប៉ុន្តែមីក្រូប្លាស្ទិចទាំងនេះ ក៏ចូលក្នុងខ្លួនយើងពីទឹកផ្លាស្ទិច ដែលយើងផឹក និងជីវិតសមុទ្រដែលយើងទទួល ទានជាអាហារ។ វានឹងបង្ហាញពីការប្រើប្រាស់ ប្លាស្ទិចរបស់យើង ក្នុងរយៈពេលផ្សេងៗ គ្នាដោយផ្អែកលើលទ្ធផលនៃការរកឃើញពីរ បាយការណ៍ WWF កាលពីដើមឆ្នាំនេះ។ ការសិក្សានេះរួមបញ្ចូលគ្នានូវទិន្នន័យ ដែលបានមកពី ការស្រាវជ្រាវជាង ៥០ ស្តីពីការប្រើប្រាស់មីក្រូប្លាស្ទិច ដែលត្រូវបានកំណត់ថា ជាបំណែកប្លាស្ទិកក្រោមទំហំ ៥ មីលីម៉ែត។

រូបភាពទាំងនេះគឺជាឧទាហរណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើល មួយអំពីបរិមាណប្លាស្ទិច ដែលយើងកំពុងបរិភោគ ដោយមិន ដឹងខ្លួនហើយអត្រា នៃការទទួលទានអាច កាន់តែអាក្រក់ ដោយគ្មាន សកម្មភាពពី រដ្ឋាភិបាល។ រៀងរាល់សប្តាហ៍យើងទទួលទានប្លាស្ទិចតូចៗជិត ២,០០០ បំណែក នេះស្មើនឹង៥ ក្រាមដោយស្មើ នឹងកាតឥណទាន និងមានទម្ងន់ដូចគ្នា នឹងគម្រប់ ដបប្លាស្ទិច។

វាក៏មានប្លាស្ទិកគ្រប់គ្រាន់ ក្នុងការដាក់ ស្លាបព្រាស៊ុបប៉សឺឡែន។ យោងតាមការសិក្សា របស់អង្គការ WWF មនុស្សជាមធ្យមអាចទទួល ទានប្លាស្ទិចបាន ១.៧៦៩ ភាគក្នុងមួយសប្តាហ៍ពី ទឹកតែម្នាក់ឯង។ ការសិក្សាក៏បានរកឃើញថា ភាគល្អិតចំនួន ១៨២ ត្រូវបានគេប្រើប្រាស់តាមរយៈសម្បកខ្យង ១១ អំបិលនិង ១០ ពីស្រាបៀរក្នុងមួយសប្តាហ៍ដែលសរុបទៅមានចំនួន ១,៩៧២ ៕ដោយ៖លី ភីលីព

Most Popular

To Top