ព្រឹត្តិការណ៍

លោក គីម ជុងអ៊ុន អំពាវនាវ ឲ្យចាត់វិធានការ ការទូត និងយោធា មុនពេលកំណត់ ចុងឆ្នាំ

សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមាន“ វិធានការការទូត និងយោធា” សម្រាប់ការការពារ អធិបតេយ្យភាព និងសន្តិសុខ របស់ប្រទេស ក្នុងអំឡុងកិច្ចប្រជុំ គណបក្សពលករ ដែលកំពុងបន្តនៅមុនការផុតកំណត់ នៃការបញ្ចប់នៅចុងឆ្នាំនេះរបស់ក្រុងព្យុងយ៉ាង ចំពោះសម្បទានរបស់ សហរដ្ឋអាមេរិក។

យោងតាមទីភ្នាក់ងារ សារព័ត៌មាន កណ្តាលកូរ៉េបានឱ្យដឹងថាលោក គិម ជុងអ៊ុន បានធ្វើការអំពាវនាវ នៅឯសម័យប្រជុំ លើកទី ៣ នៃកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការកណ្តាល នៃគណបក្សពលករ កំពុងកាន់ អំណាចរបស់កូរ៉េខាងជើង កាលពីថ្ងៃច័ន្ទ។

កិច្ចប្រជុំនេះបានកើតឡើង នៅពេលដែលកូរ៉េខាងជើង បានគំរាមចាត់ វិធានការថ្មីក្នុងកិច្ចចរចា ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ប្រសិនបើទីក្រុង វ៉ាស៊ីនតោន បរាជ័យក្នុងការស្នើសុំនូវសំណើ ដែលអាចទទួលយកបាននៅមុន ដំណាច់ឆ្នាំនេះ ដោយប្រាប់ថា ខ្លួននឹងបញ្ចប់ការទូតហើយងាកទៅរក សកម្មភាពបង្កហេតុវិញ៕ ដោយ ឈូក បូរ៉ា

Most Popular

To Top