ព្រឹត្តិការណ៍

ជប៉ុនត្រៀង សាងសង់ផ្លូវ ចុះចតលើគោក សម្រាប់យន្តហោះ អាមេរិក មានមូលដ្ឋាន លើនាវាផ្ទុក យន្តហោះ នៅដែនសមុទ្រ ចិនខាងកើត

បរទេស៖ប្រភពពីរដ្ឋាភិបាល ជប៉ុនមួយ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ នៅថ្ងៃចន្ទម្សិលមិញនេះថា ប្រទេសជប៉ុន នឹងចាប់ផ្តើមធ្វើការសាងសង់ ក្នុងឆ្នាំ២០២២ នូវទីលាយចតយន្តហោះមួយ នៅលើកោះគ្មានមនុស្សនៅ នាដែនសមុទ្រចិនខាងកើត ដែលទើបទិញបានថ្មីៗនេះ។

យោងតាមប្រភពព័ត៌មាន ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២១៩ បានឲ្យដឹងថា កោះនោះគឺស្ថិតនៅ កណ្តាលនៃការផ្លាស់ប្តូរ ទីតាំងគ្រោងទុក សម្រាប់ជាទីតាំងអនុវត្តហ្វឹកហាត់ចុះចត ដែលយន្តហោះអាមេរិកលើ នាវាផ្ទុកយន្តហោះត្រូវការជាចាំបាច់។

គួរបញ្ជាក់ថា គម្រោងបង្កើតទីលាន ចុះចតយន្តហោះនេះ គឺត្រូវបានបង្ហាញក្រោយ ប៉ុន្មានថ្ងៃ បន្ទាប់ពីកោះ ចម្ងាយ២១ម៉ាយក្បែរតំបន់ ឆ្នេរនៃកោះ Kyushu របស់ប្រទេសជប៉ុន ត្រូវបានក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ មួយ បានលក់ទៅឲ្យ រដ្ឋាភិបាលជប៉ុន ក្នុងតម្លៃ ១៤៦លានដុល្លារ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top