ព្រឹត្តិការណ៍

ប្រធានាធិបតីអ៊ីរ៉ង់ អំពាវនាវឲ្យ មានសាមគ្គីភាព និងចោទលោក ត្រាំ ពីបទកេងចំណេញ លើការបែកបាក់គ្នា

បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី បាននិយាយនៅក្នុងសុន្ទរកថាមួយ នៅពេលថ្មីៗនេះថា ពលរដ្ឋអ៊ីរ៉ង់ មិនគួរអនុញ្ញាតឲ្យសម្ពាធ អតិបរិមារបស់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចូលមកបំផ្លាញសាមគ្គីភាពជាតិ នៅមុនការបោះឆ្នោតរដ្ឋសភាបានឡើយ ។

ថ្នាក់ដឹកនាំអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានជួបការលំបាកក្នុងការរក្សាសេដ្ឋកិច្ចឲ្យអណ្ដែតឡើង ក្រោមសម្ពាធដ៏តឹងរឹងខ្លាំង ដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ ក្រោយអាមេរិកដកខ្លួន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែដែលបានធ្វើឡើង ជាមួយមហាអំណាចពិភពលោក ហើយដែលសំខាន់នោះ គឺការនាំចេញប្រេង ត្រូវបានកាត់បន្ថយ។

លោក រ៉ូហានី នៅក្នុងសុន្ទរកថា ដែលផ្សាយបន្តផ្ទាល់លើគេហទំព័រផ្លូវការរបស់លោក បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងមិនគួរអនុញ្ញាតឲ្យលោក ត្រាំ ជោគជ័យក្នុងការបង្កើតគម្លាតគ្នា រវាងស្ថាប័ននិងប្រជាជននោះទេ យើងគួរតែរក្សាសាមគ្គីភាព កុំបែរខ្នងចេញពីការបោះឆ្នោត (នាថ្ងៃទី២១ខែកុម្ភៈ) និងសូមឲ្យមានលទ្ធផលខ្ពស់”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top